31/05/2015 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍ព្រលានយន្តហោះ Attapeu


ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍ព្រលានយន្តហោះ Attapeu (VOV)

នាព្រឹក​ថ្ងៃទី៣០ខែឧសភាឆ្នាំ​២០១៥ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បាន​ចូល​រួម​ពិធី​បើក​សម្ភោធន៍​ព្រលាន​យន្ត​ហោះអន្តរ​ជាតិ Attapeu (នៅ​ខេត្ត​ AttaPeu​នៅភាគខាងត្បូង​ឡាវ)។ ថ្លែង​មតិ​នៅពិធី​នេះ ប្រធាន​​រដ្ឋឡាវ​លោក​ Chummaly Sayasone បានអះអាង​ថា៖

​“វៀតណាម-ឡាវជាប្រទេសចំនួន​ពីរ ដែលមានទំនាក់ទំនងមិត្តភាព​ជាពិសេស។ ក្រោម​ការ​ដឹក​នាំ​របស់​ការិយា​ល័យ​​នយោបាយ នៃប្រទេសទាំងពីរ ការ​ខំប្រឹង​ប្រែង​របស់ផ្នែក​និងសម្ព័ន្ធ​ក្រុម​ហ៊ុន Hoang Anh Gia Lai សំណង់​ព្រលាន​យន្ត​ហោះ Attapeuជាសំណង់​មាន​អត្ថន័យ​នយោបាយ​និងសេដ្ឋកិច្ច​សង្គម ដ៏​ធំធេង​រួមចំណែក​រឹត​បន្តឹង​ទំនាក់​ទំនង​មិត្តភាព​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ រវាងប្រទេសទាំង​ពីរវៀត​ណាម​និង​ឡាវ។”

រីឯ​ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់​ថា៖ “ព្រលានយន្តហោះ​អន្តរជាតិ Attapeu ត្រូវ​បានក​សាងដោយបទដ្ឋាន​និង​ទ្រង់​ទ្រាយទំនើប​នឹងរួម​ចំណែក​សំខាន់​លើកកំរិត​ហេដ្ឋាន​រចនា​សម្ព័ន្ធ​របស់​ខេត្ត​ Attapeu។​ ព្រលានយន្តហោះនឹង​មិនត្រឹម​តែជួយឲ្យ​ការធ្វើដំណើរ រវាង Attapeu និងដំបន់​ផ្សេងៗ​របស់​ឡាវ​ដ៏ងាយ​ស្រួល​ជាង ថែមទាំង​ជួយឲ្យការ​បង្កើនការតភ្ជាប់ រវាងលាវ​ជាមួយ​វៀតណាម​និង​ប្រទេស​ក្នុង​ដំបន់​៕”​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ