02/10/2015 10:09 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមនិងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់​វៀត​ណាមបានចាកចេញពីរដ្ឋធានី La Habana បញ្ចប់រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបាតាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាលោក Raul Castro Ru ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ កញ្ញា។មុននោះ ថ្លែងមតិនៅវេទិការ អង្គភាពអាជីវកម្មវៀតណាម-គុយបា លោក Truong Tan Sang បានឲ្យដឹងថា សកម្មភាពនេះនឹងរួមចំណែកជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបើកទូ លាយកិច្ចសហប្រតិបតិ្តការវិនិយោគធ្វើអាជីវកម្មនៅប្រទេសនិមួយៗ។លោក Truong Tan Sang បានសង្កត់ធ្ងន់ថាភាគីទាំងពីរចាំបាច់ត្រូវមានជំហានលោតផ្លោះ ថែមទៀតលើវិស័យប្រៀបខ្លាំងដូចជាសម្ភារៈសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទូរគ មនាគមន៍ និងបើកទូលាយក្នុងវិស័យផ្សេងៗ ដើម្បីទទួលបានលទ្ធផលជាក់ស្ដែង នាពេលខាងមុខ។

“វេទិការអង្គភាពអាជីវកម្មគឺជាភ័ស្តុតាងមួយសំរាប់ការខំប្រឹងប្រែងនៃភាគីទាំងពីរហើយត្រូវការបើកទូលាយ​ថែម​​ទៀត។ខ្ញុំជឿជាក់ថា ដោយមានការផ្លាស់ប្ដូរសំខាន់អំពីគោលនយោបាយសេដ្ឋកិច្ចគុយបានឹងជាទីផ្សារ​ពោរ​ពេញទៅដោយសក្ដានុភាពគួរឲ្យទាក់ទាញការវិនិយោគពីបរទេសនិងកិច្ចសប្រតិបត្តិការសេដ្ឋកិច្ច អន្តរជាតិ​។ ក្នុងកាលៈទេសៈនោះ កាន់តែមានអង្គភាពអាជីវកម្មវៀតណាមជាច្រើនយកចិត្តទុកដាក់និងមានគោលបំណងបង្កើតកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគនិងអាជីវកម្មជាមួយដៃគូគុយបា”។

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងសភាឧស្សាហកម្មនិងពាណិជ្ជកម្ម
វៀតណាម-គុយបា

នៅវេទិការនេះ លោកប្រធានរដ្ឋ Truong Tan Sang បានធ្វើកាកស្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបតិ្តការ​រវាងសភាឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ