16/05/2015 10:26 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយ​ជោគជ័យ

នារសៀល​ថ្ងៃទី១៥ខខេឧសភាឆ្នាំ​២០១៥​ ប្រធាន​រដ្ឋវៀត​ណាម​លោក Truong Tan​ Sang និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម​ បានចាក​ចេញ​ពីរដ្ឋធានី Baku បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​អាហ្សែ​បៃហ្សង់​ប្រកប​ដោយ​ជោគជ័យ។ មុននោះ​នាពេលព្រឹក លោក Truong Tan Sang រួមជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ បានអញ្ជើញ​ទៅទស្សនា​មូលដ្ឋាន​ប្រេង​ឧស្ម័ន Shangachang ដែលជា​មណ្ឌល​ចម្រាញ់​ប្រេង​ទំនើប​ជួរ​មុខ​ របស់អាហ្សែបៃហ្សង់។ លោក Truong Tan Sang ក៏បាន​ទៅ​ទស្សនា​សារមន្ទីរ អតីត​ប្រធា​នាធិបតី​អាហ្សែ​បៃ​ហ្សង់ លោក Heyda Aliev ដែលជា​ប្រមុខ​រដ្ឋ១រូប​ដែល​ធ្លាប់​ដឹក​នាំ​ប្រទេស​នេះ​តាម​ដំណាក់​កាល​ប្រវត្តិ​សាស្ត្រ​នានា​ផងដែរ។
 


លោកប្រធានរដ្ឋ Truong Tan Sang ជួបមុខជាមួយបណ្ដាអតីតយុទ្ធជន សាស្រ្តាចារ្យ អ្នជំនាញការអាហ្សែបៃហ្សង់ ដែលធ្លាប់ជួយបណ្តុះបណ្ដាលវិស្វករប្រេងឧស្ម័នរបស់វៀតណាម (រូបថត៖TTXVN)

នា​ព្រឹកថ្ងៃ​ដដែល លោក​ប្រធានរដ្ឋ Truong Tan Sang បានមាន​ជំនួប​សន្ទនា​ជាមួយ​តំណាង​សហគមន៍​ជន​វៀត​ណាម​ នៅអាហ្សែ​បៃហ្សង់។ នៅទី​នេះ លោក​បាន​អះ​អាង​ថា បក្ស​និង​រដ្ឋ​វៀត​ណាម​ជា​និច្ច​កាល​យក​ចិត្ត​ទុក​ដាក់​ យ៉ាងជ្រាល​ជ្រៅដល់​សហគមន៍​ជន​វៀតណាម នៅឯបរទេស ក្នុង​នោះ​មាន​អាហ្សែ​បៃហ្សង់​ហើយ​ចាត់​ទុក​​ជន​រួមជាតិ​ជាផ្នែក​១ ដែលមិន​អាច​កាត់​ផ្ដាច់​ចេញ​របស់​ប្រជា​ជាតិ​វៀត​ណាម​ឡើយ​និង ជាប្រ​ភព​កម្លាំង​សំរាប់​ការអភិវឌ្ឍន៍​ របស់ប្រទេស​ជាតិ។ លោក Truong Tan​ Sang បាន​ថ្លែង​អំណរ​គុណ​ដល់​ជន​រួម​ជាតិ​នូវរាល់​ ការ​រួមវិភាគទាន​សំរាប់​មូលនិធិ​កសាងកោះ​សមុទ្រ​ស្រុក​កំណើត ព្រម​ទាំង​សំដែង​គោល​បំណង ថា ជន​រួមជាតិ​ជានិច្ច​កាលឆ្ពោះទៅ​ប្រទេស​ជាតិ ពង្រីក​តួនាទីជាស្ពាន​តភ្ជាប់​ទំនាក់​ទំនង​មិត្តភាព ​រវាង​ប្រ​ទេស​​​ទាំង​២វៀត​​ណាម និងអាហ្សែ​បៃហ្សង់៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ