13/11/2014 14:59 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួម សន្និសីទកំពូល APEC ប្រកបដោយជោគជ័យ


លោក Truong Tan Sang ថតរូបជាមួយថ្នាក់ដឹកនាំចូលរួម
សន្និសីទ APEC (រូបថតៈ TTXVN)

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ប្រធានរដ្ឋវៀតណាមរួមជាមួយគណៈប្រតិភូជាន់​ខ្ពស់​វៀត​ណាម​បានចាកចេញពីទីក្រុងប៉េកាំង (ចិន) ត្រឡបមកទីក្រុងហាណូយ​វិញបញ្ចប់ដំណើរទៅ​ចូល​​​រួម​សន្និសីទ​កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​តំបន់អាស៊ី - ប៉ាស៊ីហ្វិក (APEC)លើកទី២២ប្រកបដោយជោគជ័យ។ ក្នុងបទឆ្លើយ សម្ភាសសារព័ត៌មាន អនុរដ្ឋមន្រ្តីការ​បរទេស​វៀត​ណាម លោក Bui Thanh Son បានឲ្យដឹងថា គណៈប្រតិភូវៀតណាម បានរួមចំណែក​យ៉ាង​សកម្ម​ ក្នុងបណ្តាបញ្ហាធំរបស់សន្នសីទ និងជម្រុញការយកចិត្តទុកដាក់រួម។ នៅទីនេះ វៀត​ណាម​បានស្នើការផ្សាភ្ជាប់ស្អិតរមួយ កែទម្រង់សេដ្ឋកិច្ច កំណើន ដោយមានការតភ្ជាប់​អភិវឌ្ឍ​ចីរភាព​ បណ្តាគោលដៅសហសវត្ស និងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ​២០១៥ ក៏ដូចជា ការ​ទប់​ទល់​ជាមួយរាល់ការសាកល្បងសកលលោក។ វៀតណាមក៏បានសង្កត់ ធ្ងន់ដែរថា ត្រូវ​លាត​ត្រដាង​អនុវត្តន៍ដោយឈរលើមូលដ្ឋានរួមផលប្រយោជន័ដូច​គ្នា។ បណ្តាសមាជិក​ចូល​រួម​សន្នីសីទ​ បានយល់ព្រមលើសំណើរបស់វៀតណាម អំពីការដែល APEC ត្រូវជម្រុញ​កិច្ច​សហ​ប្រតិបត្តិការ​លើគ្រប់វិស័យ។ សមាជិក នានាក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល​ទទួល​បាន​នៅ​សន្និសីទរដ្ឋមន្រ្តី APEC លើកទី៦ ស្តីអំពី ការអភិវឌ្ឍន៍ប្រភពធនធាន ដែលបានរៀបចំឡើង
នៅ​ប្រទេស វៀតណាមនាខែកញ្ញាកន្លងទៅប្រកបដោយជោគជ័យ ។

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូវៀតណាម បានមានការជួប​ប្រាស្រ័យ​​ជាមួយថ្នាក់ដឹកនាំជាសមជិក APEC ក្នុងនោះ មាន អគ្គលេខាបក្សកុម្មុយនិស្ត និងជា​ប្រធាន​​រដ្ឋចិន Xi Jinping ប្រធានាធុបតីប្រទេស ឥណ្ឌូនេស៊ី អាមេរិក ជាដើម។ លោកប្រធានរដ្ឋ​និង​ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក APEC បានផ្លាស់ប្តូរដ៏ជ្រាលជ្រៅ អំពីការ​បង្កើន​ទំនាក់​ទំនងទ្វេភាគី និងទិសដៅសហប្រតិបត្តិការលើបណ្តាវេទិការខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ