10/11/2014 09:11 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅចិន


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅសន្និសីទលើកទី២១នៅឥណ្ឌូនេស៊ី (VOV)

ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិត​ចិន លោក Xi Jingping ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងដឹក​នាំគណៈ​ប្រតិភូ ទៅចូលរួមសន្និសី​ទ​ថ្នាក់​ដឹកនាំវេទិការសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិកលើកទី២២ ( APEC 22) និង​សន្និសីទ​ទាក់ទិននានា​នៅ​ទីក្រុងប៉េកាំងចិនចាប់ពីថ្ងៃទី៩ដល់១១ ខែវិច្ឆកា ឆ្នាំ២០១៤។​មុន​នោះ​​នឹងប្រព្រឹត្តទៅសន្និសីទ​អន្តររដ្ឋមន្ត្រី APEC (ចាប់ពីថ្ងៃទី៧និង៨ ខែវិច្ឆកា ឆ្នាំ២០១៤) សន្និសីទ​កំពូលអង្គភាពអាជីវកម្ម APEC (ពីថ្ងៃទី៨ដល់១០វិច្ឆកា)ជាដើម។ វៀត​ណាម​ចូល​រួម​សន្និសីទ​កំពូល APEC លើកនេះសំដៅបន្តលាតត្រដាងគោលការណ៍ម្ចាស់ការសកម្ម​សមាហរណកម្ម​អន្តរជាតិ ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូក្នុង APEC ក៏​ដូចជាសកម្ម​ចូលរួម​និងមានការរួមវិភាគទានជាក់ស្ដែងក្នុងការយកចិត្ត​ទុកដាក់រួមរបស់ APEC៕

តាម​ VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ