13/11/2017 09:49 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីអាមេរិកធ្វើជាអធិបតីសន្និសីទកាសែត


ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីអាមេរិកធ្វើជាអធិបតីសន្និសីទកាសែត

នាពេលថ្ងៃត្រង់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលជាផ្លូវការនិងការចរចាជាន់ខ្ពស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាន​អញ្ជើញសហអធីបតីសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលល្អប្រសើរនៃការចរចានិងឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅក្នុងនិងក្រៅប្រទេស។ ថ្លែងមតិនៅសន្និសីទកាសែត ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  បានឲ្យដឹងថា៖ ភាគីទាំងពីរសុទ្ធតែវាយតំលៃថា៖ ទំនាក់ទំនងវៀតណាម-អាមេរិកនាពេលកន្លងទៅទទួល​បានលទ្ធផលជាក់ស្តែងដែលនាំមកនូវផលប្រយោជន៍ធំធេងសំរាប់ប្រជាជននៃប្រទេសទាំងពីរ។លោក Tran Dai Quang  បានលើកច្បាស់ថា៖


«ខ្ញុំនិងលោកប្រធានាធិបតីអាមេរិកបានផ្លាស់ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុក​ដាក់​ដូចគ្នា ហើយឯកភាពបង្កើនកិច្ចសហការនៅវេទិកាតំបន់និងអន្តរជាតិសំដៅរួមចំណែកធានាសន្តិភាពស្ថិរភាព​ក្នុងតំបន់និងលើពិភពលោក។ យើងខ្ញុំមក៏ឯកភាពអំពីសារសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាមេរិក​-អាស៊ាន ហើយជឿជាក់ទៅលើការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិក ដែលមិនត្រឹមតែនាំ​មក​នូវផលប្រយោជន៍ សំរាប់ប្រទេសនីមួយៗ ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានទៅក្នុងការបង្កើនទំនាក់ទំនង អាមេរិក-អាស៊ាន ទៀតផង។»

ស្តីអំពីទិសដៅក្នុងទំនាក់ទំនងវៀតណាម-អាមេរិកនាពេលខាងមុខប្រធានរដ្ឋវៀតណាមបានឲ្យដឹងថា៖ ភាគីទាំងពីរនឹងបង្កើនការជួបប្រាស្រ័យនិងការសន្ទនាជាពិសេសគឺជំរុញការផ្លាស់ប្តូរជំនួបតាមរយៈដំណើរទស្សនកិច្ចទ្វេភាគីនិងនៅខាងក្រៅវេទិកាតំបន់និងអន្តរជាតិ។

«ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដោយផ្អែកទៅលើឧត្តមភាពនានា។ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន បំរែបំរួលអាកាសធាតុនិងបង្កើនសកម្មភាពមនុស្សធម៌ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងបើកទូលាយសកម្មភាពជួបប្រាស្រ័យប្រជាជន។ តាមនោះ បង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។”

រីឯ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា៖ ក្នុងអំឡុងជាង ២ ទសវត្សន៍កន្លងទៅអាមេរិកនិងវៀតណាមបានរួមជាមួយគ្នារកឃើញចំណុចប្រហាក់ប្រហែលគ្នាដោយឈរលើផលប្រយោជន៍រួមបង្កើតការតភ្ជាប់ដើម្បីទទួលបានទំនាក់ទំនងបច្ចុប្បន្ន។ ហើយដំណើរទស្សនកិច្ចរបស់លោក Donald Trump បានអះអាងជាថ្មីម្តង ទៀតនូវប្រការនេះ។

“ខ្ញុំវាយតំលៃខ្ពស់ការដែលវៀតណាមបានកែលម្អបរិយាកាសវិនិយោគពាណិជ្ជកម្ម បង្កើនការនាំចេញទៅអាមេរិក​។ មជ្ឈដ្ឋានអ្នកមានប្រាក់ចំណូលមធ្យមនៅវៀតណាមកំពុងកើនឡើងនេះជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់សហគ្រាសអាមេរិក។ យើងនឹងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បីអនាគតសម្បូររុងរឿងសំរាប់អាមេរិកនិងវៀតណាម។ “

លោក Donald Trump អបអរសាទរប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang ដែលបានធ្វើអធិបតីប្រកបដោយជោគជ័យសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ហើយរំលឹកឡើងវិញនូវកិច្ចសន្យារបស់អាមេរិកអំពីតំ​បន់​ឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាពនិងបើក ទ្វារ ឯករាជ្យ គោរពអធិបតេយ្យភាព រក្សាច្បាប់និងជំរុញពាណិជ្ជកម្មដោយមានការទទួលខុសត្រូវ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ