24/03/2015 14:10 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅឡាវ

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone

នារសៀលថ្ងៃទី២៣ខែមិនាឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang​លោក​ជំទាវ​និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀតណាម​បានមកដល់​ទីក្រុង​វៀង​ច័ន្ទ ចាប់​ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ​ការនៅឡាវ តាម​សេចក្ដី​អញ្ជើញរបស់អគ្គលេខា​បក្ស​និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone។ បន្ទាប់​ពីពិធី​ទទួល​ជាផ្លូវ​ការ​ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang និង​អគ្គលេខា​បក្ស និងជាប្រធាន​រដ្ឋ​ឡាវ លោក Choummaly Sayasone បាន​ដំណើរការ​ចរចា។​ លោក Choummaly​ Sayasone បាន​អះ​អាង​ថា​៖​ដំណើរ​ទស្សន​កិច្ចលើក​នេះរបស់​ប្រធាន Truong Tan Sang បានរួម​ចំណែក​សំខាន់​ចូលក្នុង​ការពង្រឹង​និងពង្រីក​ទំនាក់ទំនង​ប្រពៃណី​មិត្ត​ភាពប្រជាប្រិយ សាមគ្គីភាព​ពិសេស និងកិច្ចសហប្រ​តិបត្តិការលើ​គ្រប់វិស័យរ​វាង​វៀត​ណាមនិងឡាវឡើងកំរិត​ថ្មី។ ថ្នាក់ដឹកនាំទាំងពីររូប​បានអះអាងថា៖ នឹងធ្វើ​អស់​ពីកម្លាំង​កាយចិត្ត​របស់ខ្លួន​ដើម្បីពូន​ជ្រុំអោយទំ​នាក់ទំនង​មិត្ត​ភាព សាម​គ្គីជា​ពិសេសរវាងវៀតណាម​និងឡាវ៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ