21/01/2015 14:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត TUYEN QUANG


ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត TUYEN QUANG 

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត Tuyen Quang (ភាគ​ខាងជើ​ងវៀត​ណាម) នាថ្ងៃទី២០ ខែ​មករា​ឆ្នាំ​២០១៥ ប្រធាន​រដ្ឋ​វៀតណាម លោក Truong ​Tan ​Sang និង​ក្រុម​ការ​ងារ បាន​អញ្ជើញ​ទៅទស្សនា​ឃុំ Tan Trao ស្រុក​ Son​ Duong និង​ចូលរួម​សន្និសីទ​រាយការណ៍​ស្ដីពី​លទ្ធផល​នៃការកសាង​ជនបទ​ថ្មីរបស់​ឃុំចំនួន​៣គឺ Tan Trao ​(ខេត្ត Tuyen Quang ) Vinh Thach (ខេត្ត Quang Tri), Hoa An ( ខេត្ត Dong Thap) ។

ក្រោយពី វាយ​តំលៃខ្ពស់​ចំពោះលទ្ធផល​រួមនៃចលនា​កសាងជន​បទថ្មី ក៏ដូច​ជារបស់​ឃុំ Tan Trao, Vinh Thach , Hoa An ប្រធាន​រដ្ឋ លោក Truong Tan Sang បាន​ស្នើបក្ស​ភាគ រដ្ឋ​អំណាច និង​ប្រជាជន​ឃុំទាំង៣​នេះ បន្ត​ខំប្រឹង​ប្រែងពង្រឹង​និងពង្រីក​ថែមទៀត​រាល់លទ្ធផល​ដែលទទួលបាន ដើម្បីក្លាយ​ទៅឃុំជនបទ​ថ្មីគំ​រូ។ ប្រធាន​រដ្ឋក៏​បាន​ស្នើថ្នាក់​ដឹកនាំរបស់​បណ្ដា ខេត្ត Tuyen Quang ,ខេត្ត Quang Tri), ខេត្ត Dong Thap គ្រាប់​ស្ថាប័ន អង្គភាព​អាជីវ​កម្ម​បន្ត​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​ឃុំទាំង​៣នេះ ដើម្បី​ជំរុញលទ្ធ​​ផល​​ទាំង​នេះកាន់​​ខែខ្ពស់​​ជាង​ពី១​ថ្ងៃទៅ​១ថ្ងៃ …លៗ​មុន​​នោះ ប្រធាន​រដ្ឋក៏​បានទៅសាក​សួរសុខ​ទុក្ខបណ្ដាគ្រួសារ​មាន​គុណូប​ការៈចំពោះ​បដិវត្តន៍​ និង​គ្រួសារឈាន​ទៅ​មុខ​​ធ្វើសេដ្ឋ​កិច្ច​ល្អ ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ