29/01/2015 14:13 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang


ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang

នាថ្ងៃ​ទី២៨ ខែ​មករាឆ្នាំ​២០១៥ ប្រ​ធានរដ្ឋ​វៀតណាម លោក​ Truong Tan Sang បានមាន​ដំណើរ​ទៅ​​ទស្សនា​និងត្រួត​ពិនិត្យស្ថាន​ភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម និង​ការធានា​ការពារ​ប្រទេស​នៅ​ក្នុង​​​តំបន់ភូមិ​សាស្ត្រខេត្ត​ An​ Giang ​( ភាគខា​ងត្បូង​វៀតណាម)។ ថ្លែង​មតិនៅ​ក្នុង​ជំនួបធ្វើ​ការ​ជា​​មួយ​ថ្នាក់​ដឹកនាំស្នូល​របស់​ខេត្ត លោក​​Truong Tan Sang បាន​សង្កត់ធ្ងន់​ថា៖ An Giang រក្សា​​បាន​កំណើន​សេដ្ឋកិច្ច​បង្កើត​បំរែបំរួល​ខាង​សេដ្ឋ​កិច្ច​​សង្គម ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ទៅរួម​វិភាគទាន​ដ៏​ធំ​​ធេងខាង​កសិកម្ម​។ ដូច្នេះ​ លោក បាន​ស្នើថ្នាក់​ដឹកនាំ​ខេត្ត​ត្រូវ​ ពិនិត្យ​មើលឡើង​វិញនូ​វរាល់​ផ​លិត​​ផលមុខ​ព្រួញរ​បស់ខេត្ត​ដើម្បីផ្ទេរ​ប្តូររចនាសម្ព័ន្ធ​អោយសម​ស្រប។​ក៏​ក្នុង​​ដំណើរ​ទៅបំពេញ​ការ​ងា​រ​​​នៅ​ខេត្ត​ An Giang នេះ ​ប្រ​ធាន​​រដ្ឋ Truong Tan​ Sang ក៏បាន​ទៅ​សាក​សួរសុខ​ទុក្ខ​និង​​សំណេះ​សំ​ណាល​​​ជាមួយកម្មាភិបាល យុទ្ធ​ជននៅប៉ូស្ត​កាពារព្រំដែន​ច្រកទ្វាព្រំដែន​អន្តរ​ជាតិ Tinh Bien ផង​​ដែរ​ ។ ក្នុងឱកាស​នេះ ដែរលោក​បានអញ្ជើញទៅ​ទស្សនាប៉ា​ហ្វាស់ Long Xuyen ទៅ​សាក​សួរ​សុ​ខ​​ទុក្ខ​​អ្ន​កមុខអ្ន​កការកា​តូលិច​និងគ្រឹស្តសាស​និក​ទៀតផង។៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ