05/02/2016 08:32 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទៅជូនពរបុណ្យតេតនៅខេត្ត Hung Yen និងខេត្ត Ha Nam


ប្រធានរដ្ឋវៀតណាមទៅជូនពរបុណ្យតេតនៅខេត្ត Hung Yen និងខេត្ត Ha Nam (Image: VNA)

ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំវកអដ្ឋសក ២០១៦ និងរំលឹកខួបលើកទី​៨៦ ទិវា​ចាប់​បដិសន្ឋិបក្ស កម្មុយនិស្ត​វៀត​ណាម នារសៀលថ្ងៃ​ទី​៣​ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ទៅអុ​ធ​ធូប​និង​ទៅ​ទស្សនាមណ្ឌលរំលឹកវិញ្ញាណខ័ណ្ឌអតីត​ អគ្គលេខាបក្ស លោក Nguyen Van​ Linh នៅឃុំ Giai Pham ស្រុក Yen My ខេត្ត Hung Yen និងទៅជូន​ពរបុណ្យតេត​បក្សភាគរដ្ឋអំណាច និងប្រជាំជនខេត្ត Hung Yen និង​ខេត្ត​ Ha Nam។ អញ្ជើញ​សាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Hung Yen ប្រធាន​រដ្ឋបានសង្កត់​ធ្ងន់​ទៅ​លើ​​​ស្មារតីសេចក្តីសម្រេចចិត្តមហាសន្និបាត​លើកទី ១២ របស់បក្សនិង​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​១៨​ថា៖ ខេត្ត​គប្បីរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ផលិតកម្មកសិកម្ម​តាមទិស​ប្រមូល​ផ្តុំ និង​ផលិត​កម្មទំនិញ​មាន​គុណ​​ភាពខ្ពស់។ ជូនពរបក្សភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Ha Nam ប្រធាន​រដ្ឋវៀតណាម​ជឿជាក់​ថា៖ ខេត្ត Ha Nam អនុវត្ត​សកម្មបណ្ដាគោលដៅដែល​បានដាក់ចេញ ក្នុងឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចចិត្តលើកទី​១៩ របស់​ខេត្ត​និង​សេចក្តីសម្រេចចិត្តលើកទី ១២ របស់បក្ស។ ក្នុងឱកាសនេះ ប្រធានរដ្ឋទៅត្រួត​ពិនិត្យគំរោង​ការណ៍​អនុវត្ត​វិជ្ជាសាស្ត្រ និងបច្ចេកវិទ្យាផលិតដើមឈើទំនិញមាន​គុណភាព​ខ្ពស់​នៅឃុំ An Nhan Khang ស្រុក Ly Nhan ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ