06/03/2015 11:18 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

នារសៀលថ្ងៃទី៥ខែមិនា ឆ្នាំ២០១៥នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បាន​ទទួល​ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉េរូ សហព័ន្ធ​រុស្ស៊ី អាលហ្សេរី និងប្រេស៊ីនមកជូនសារតាំង​ទទួល​បេសកកម្ម​នៅ​វៀតណាម។ ស្វាគមន៍លោក Oscar Berninzon ឯកអគ្គរដ្ឋទូតប៉េរូដំបូងនៅ​វៀតណាម ប្រធាន​រដ្ឋ​បានជឿជាក់ថា ការលើកកំរិតឡើងថ្នាក់​ឯកអគ្គរដ្ឋទូត​នឹង​ជាលក្ខណៈសំខាន់ជំរុញ​ទំនាក់ទំនងមិត្តភាព​សហប្រ​តិបត្តិការ​រវាងប្រទេសទាំងពីរ។​ លោកប្រធានរដ្ឋបានអះអាងថា​វៀតណាមជានិច្ចកាលគោរពទំនាក់​ទំនង​សហ​ប្រតិបត្តិការជាមួយប៉េរូក៏ដូចជាដំបន់អាមេរិកឡាទិន។

ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Konstantin Vnukov លោកប្រធានរដ្ឋបានអះ​អាង​ថា​​នឹង​បង្កលក្ខណៈល្អបំផុតដើម្បីបង្កើន​យ៉ាងខ្លាំងក្លាទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ​ពាណិជ្ជកម្មរវាង​ប្រទេស​​ទាំងពីរ ពិសេសគឺការជមរុញចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជា​មួយសម្ព័ន្ធភាពគយ
រុស្ស៊ី​-កាហ្សាក់ស្ថាន-បេឡារុស នាំតំលៃពាណិជ្ជកម្មហួស​ឆ្ងាយ​ពីតួលេខ១មឺនលានដុល្លារអាមេរិក។

បញ្ជូនសេចក្តីអញ្ចើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin ទៅកាន់លោក​ប្រធានរដ្ឋមកបំពេញ​ទស្សន​កិច្ច​នៅសហព័ន្ធ​រុស្ស៊ីចូលរួមខួបលើកទី៧០នៃទិវា​ជ័យជំនះលើពួកហ្វាក់ស៊ីត ឯកអគ្គរដ្ឋទូត Konsstantin Vnukov បានអះអាងថា នាពេលខាងមុខ​រួមជាមួយការរឹតបន្តឹងទំនាក់ទំនងប្រពៃណីនោះ ភាគីទាំងពីរ​ត្រូវ​បង្កើន​កិច្ចសហ​ប្រតិបត្តិការលើវិស័យជាច្រើនដូចជាប្រេងឧស្ម័នអគ្គិសនី​នុយក្លេអ៊ែជាដើម។

នៅពិធីទទួលជួបឯកអគ្គរដ្ឋទូតអាលហ្សេរីលោក Mohamed Berrad លោក​ប្រធានរដ្ឋបានស្នើរភាគីទាំង​ពីរ​បង្កើន​ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សហប្រតិបត្តិការជិតស្និទ្ធលើវេទិការដំបន់និងអន្តរជាតិ ទន្ទឹមនឹង​នោះ​​ជំរុញ​យ៉ាង​ខ្លាំងជាងទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម៕

 
 តាម VOV5 - វិទ្យុសម្លេង​វៀតណាម​



 
បណ្តាព័ត៌មានបានផ្សាយ