20/04/2016 12:12 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីនិងជប៉ុនប្រចាំនៅវៀតណាម


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីនិងជប៉ុនប្រចាំនៅវៀតណាម (Image: VNA)

នារសៀលថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ទទួល​ជួបសន្ទនា​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​សហព័ន្ធរុស្ស៊ី​ប្រចាំនៅវៀត​ណាម លោក Konstantine Vnukov ។ ក្នុងជំ​នួប ភាគី​ទាំងពីរ​បានេ​កភាព​ថា​៖ វៀតណាម​និង​រុស្ស៊ីគប្បីបង្កើន​កិច្ចសហប្រតិបត្តិការ លើវិស័យបេ្រងឧស្ម័ន្ធនិង អាគ្គិសនីនុយ​ក្លេអ៊ែរ។ វៀតណា​ម​មានគោល​បំណងថា៖ រដ្ឋាភិបាលរុស្ស៊ីនឹង អនុម័តលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីសម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី-​អឺរ៉ុប​យ៉ាង ឆាប់រហ័សដែល​ជាមូលដ្ឋានជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាង​ប្រទេស ទាំងពី​ឲ្យបា​ន​ខ្លាំង​ក្លាថែម​ទៀត​។ នារ​សៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមក៏ បានជួបសន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូត​​ជប៉ុន​​ប្រចាំនៅវៀត​ណាម លោក Hiroshi Fukada។ ក្នុង​ជំនួប លោក Tran Dai Quang បាន​ផ្ញើរការរំលែកទុក​ដ៏ជ្រាល​ជ្រៅ របស់រដ្ឋា​ភិបាល​និង​ប្រជាជន​វៀត​ណាម ដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនអំពី ភាព​​មហន្ត​រាយដ៏ធ្ងន់​ធ្ងរ​ ដោយ​ការ​រញ្ជួយ​ដីនា​ពេល​ថ្មីៗ​នេះ​។ រីឯខ្លូន​វិញ ឯកអគ្គរដ្ឋ​ទូតជប៉ុន​ លោក Hiroshi Fukada បានអះអាងថា៖ ប្រទេសទាំងពីរគប្បី​សហប្រតិបត្តិ​ការ​ជិតស្និត​ថែមទៀត​ អំពីបញ្ហា​លើសមុទ្រ​ខាង​កើត​នៅ​បណ្ដា​វេទិ​ការ​​អន្ត​រជាតិ​និងអាស៊ាន៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ