21/08/2015 08:41 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង


ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួប​សន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Myong Gil មកជូនសារតាំង (រូបថត៖Vietnamplus)

នាព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៥ នៅវិមាន​ប្រធានរដ្ឋ ក្នុងជំនួប​សន្ទនាជាមួយ​ឯកអគ្គរដ្ឋទូត​ឈីលី​ លោក Claudio Anderes De Negri Quintana មកជូន​សារ​តាំង​ទទួល​បេសកកម្ម​នៅ​វៀត​ណាម ប្រធាន​រដ្ឋ​វៀត​ណាម​លោក Truong Tan Sang បាន​សំដែង​ក្ដីសប្បាយរីករាយ​ ចំពោះការដែល​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​កាន់​តែ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុង ឆ្នាំ២០១៣ ភាគីទាំងពីរ​បាន​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី។ នេះជាបុព្វបទសំខាន់​ដែល​នាំតំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង៦០% ទទួល​បានចំនួន១​ពាន់​លានដុល្លាអាមេរិក។ រីឯឯកអគ្គរដ្ឋទូត Quintana បានថ្លែងថា ទន្ទឹម​នឹង​ការជំរុញ​ខ្លាំង​កិច្ច​សហប្រតិបតិ្តការពាណិជ្ជកម្ម ភាគីទាំងពីរចាំ​បាច់ ត្រូវ​បង្កើនការផ្លាស់ប្ដូរ​វប្បធម៌ ទេសចរណ៍​ដើម្បី​ប្រជាជន​នៃប្រ​ទេស​ទាំងពីរ​យល់ ច្បាស់​ជាង​អំពីប្រវតិ្ត​សាស្ត្រ​របស់គ្នា​ទៀត​ផង។

ស្វាគមន៍ឯកអគ្គរដ្ឋទូតទួរគីលោក Akif Ayhan មកទទួលបេសកកម្មនៅវៀតណាម​ ប្រធានរដ្ឋលោក Truong Tan Sang បានអះ​អាង​ថា វៀតណាម​ជានិច្ច​កាលគោរព​ទំនាក់​ទំនង​ជាមួយ​ទួរ​គី។ វៀត​ណាម​ត្រៀន​ខ្លួន​ជា​ស្រេច​ចរចា​លើ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី​ជាមួយ​ទួរគី សំដៅនាំតំលៃប្រាក់​ពាណិជ្ជកម្ម ឡើងពី​៥-១០ពាន់​លាន​ដុល្លាអាមេរិក​ នាពេលខាងមុខ។ ឯកអគ្គរដ្ឋទូត Akif Ayhan បានសំដែង​គោល​បំណង​ថា វៀត​ណាម​នឹង​បន្ត​គាំទ្រ​ទួរគីក្លាយទៅ​ជាដៃគូរបស់តំបន់អា​ស៊ាន។

នាថ្ងៃដដែល ប្រធានរដ្ឋលោក Truong Tan Sang ក៏បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​បណ្ដាប្រ​ទេស​នោះ​គឺ ដាណឺម៉ាក់ សាធារណៈ​រដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ និង​ស្រី​លង្កា​មក​ជូន​សារ​តាំង​ទទួល​បេសកកម្ម​នៅវៀត​ណាម​ទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ