11/12/2014 18:00 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឈីលីមកជំរាបលាបញ្ចប់អាណត្តិការងារ

នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាមលោក Fernando Ayala ដែលអញ្ជើញ​មក​ជំរាប​លា​ក្នុង​ឱកាសបញ្ចប់អាណត្តិការងារនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​វាយតំលៃខ្ពស់ចំពោះអាណត្តិការងាររបស់លោក Fernando Ayala ដែលបានរួមចំណែក​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២ ជាពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី។នេះជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរីដំបូងរវាងវៀតណាមជាមួយបណ្ដាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។លោក Truong Tan Sang ​បាន​សង្កត់ធ្ងន់ថា នាពេលកន្លងទៅ ការផ្លាស់ប្ដូរជាប្រចាំគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ រួមជាមួយ​ការ​ចុះហត្ថ​លេ​ខា​លើកិច្ចព្រមព្រៀងនានាបានបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឈីលីយ៉ាង​ឆាប់​រហ័ស​។ទន្ទឹមនឹងនោះ ប្រទេសទាំង២ក៏សហការយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅ​វេទិការតំបន់និង​អន្តរជាតិ​នានាផងដែរ។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាមលោក Fernando Ayala

ថ្លែងអំណរគុណដល់លោកប្រធានរដ្ឋ Truong Tan Sang ដែលបានលៃទុកពេលវេលាក្នុងជំនួបសន្ទនានេះ ឯកអគ្គ​រដ្ឋ​ទូត​ Fernando Ayala អះអាងថាក្នុងអាណត្តិការងារនៅវៀតណាម ត្រូវបានលោកប្រធានរដ្ឋនិងបណ្ដាក្រសួង ផ្នែក​បង្ក​លក្ខណៈងាយស្រួលដើម្បីសម្រេចល្អនូវភារកិច្ចរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំង២ ឡើងកំពស់​ថ្មី​៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ