17/12/2015 09:49 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី

នារសៀលថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sangបាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រីទីមួយរុស្ស៊ី លោក I.Su V-Lop​ដែល​កំពុង​មាន​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​។ ប្រ​ធាន​រដ្ឋ លោក Truong​ Tan Sang បានស្នើថា៖ ក្នុងរយៈពេលបំពេញទស្សនកិច្ចលើកនេះនៅវៀតណាម​របស់​ឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរត្រូវប្រមូលផ្តុំពិភាក្សា អំពីបណ្ដាបញ្ហាជាក់ស្ដែង​ត្រួត​ពិនិត្យ​និង​ដោះ​ស្រាយ​ការ​ជំពាក់​ជំពិន​នៅសេសល់ នាំចេញវិធានការណ៍នានា​ ដើម្បីជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យ​ពាណិជ្ជកម្ម និង​អនុវត្តគំរោងការណ៍សហប្រតិបត្តិការ ក្នុងវិស័យមុខព្រួញនៃប្រទេសទាំងពីរ។ ឧបនាយក​រដ្ឋមន្ត្រីទីមួយរុស្ស៊ី លោក I.Su V-Lop បានអះអាងថា៖នឹងធ្វើអស់ពី​ចិត្ត​អស់ពីថ្លើម ដើម្បី​ជំរុញ​ការ​ចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប ទទួលបានប្រសិទ្ធិភាពខ្ពស់។ ទន្ទឹមនឹងនោះ ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ក៏មានគោលបំណងថា៖ វៀតណាមចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក (TPP) នឹងរួមចំណែកបង្កលក្ខណៈ​ ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផ​ងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ