21/06/2016 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិឡាវនិងអនុប្រធាន​ក្រុមប្រឹក្សាជាតិគុយបា


ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិ
ឡាវឧត្តមសេនីយ៍ឯក Chansamone Channhalat (រូបថត៖VOV)

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ទទួល​ជួបសន្ទនា ជាមួយរដ្ឋមន្រ្តីការពារជាតិឡាវ​ឧត្តម​សេនីយ៍ឯក Chansamone Channhalat និង​គណៈ​ប្រតិភូជាន់​ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​គុយបា ដឹកនាំដោយអនុប្រធានក្រុមប្រឹក្សាជាតិ លោក Salvador Valdes Mesa ដែល​កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិឡាវ លោក Chansamone Channhalat ប្រធានរដ្ឋ​លោក Tran Dai Quang ចាត់ទុកថា​កិច្ចសហប្រតិបតិ្តការ លើវិស័យ ការពារ​ជាតិ​ រវាង​ប្រទេសទាំងពីរនាពេលកន្លង​ទៅ ទទួលបានលទ្ធផលដ៏ធំធេងជាច្រើន។


ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជាតិគុយបាលោក Salvador Valdes Mesa

នៅជំនួបជាមួយលោក Salvador Valdes Mesa ប្រធាន​រដ្ឋលោក Tran Dai Quang បាន​អះអាង​នូវ ការជឿ​ទុក​ចិត្ត​​គ្នា​ទៅវិញ​ទៅមក រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនិង​ទំនាក់​ទំនងមិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបតិ្តការ​​លើគ្រប់ វិស័យ​និងចំណង​សាមគ្គីភាពរវាងបក្ស​ទាំងពីរ រដ្ឋទាំងពីរនិងប្រជាជ​ននៃ ប្រទេស​ទាំង​ពីរ​​វៀត​ណាម​​និងឡាវ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ