08/08/2015 11:03 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតរវាង
ប្ររទេស​ទាំងពីរ។ លោក Truong Tan Sang បានសំដែងក្ដីសប្បាយរីករាយស្វាគមន៍លោក John Kerry មកវៀតណាមដោយមិនត្រឹមតែលើឋានៈជារដ្ឋមន្រ្តីការបរទេសមួយរូបប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្និទ្ធិស្នាល​មួយរូបរបស់វៀតណាម ដែលមានការរួមវិភាគទានជាច្រើនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទៀតផង។ លោកប្រធានរដ្ឋវៀតណាមបានថ្លែងថា ទំនុកទុកចិត្តរវាងប្រទេសទាំងពីរត្រូវបានបង្ហាញតាម​រយៈ​កិច្ចព្រមព្រៀងនានាដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាមនៅអាមេរិក​នា​ឆ្នាំ២០១៣ និងនាពេលថ្មីៗនេះគឺដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen​Phu Trong។ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Truong Tan Sang បាន វាយតំលៃខ្ពស់ទស្សនៈនិង​គោល​ជំហររបស់អាមេរិកនិងក្រុម G៧ ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើតក៏ដូចជាការគាំទ្រទស្សនៈរបស់វៀតណាមក្នុងបញ្ហានេះ។ប្រការនេះបានរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិ
ភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

រីឯលោក John Kerry បានជូនដំណឹងជាមួយលោកប្រធានរដ្ឋ Truong Tan Sang អំពីការស្រុះចិត្តគំនិតដែលទើបនឹងទទួលបាននៅសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានដោយចោទប្រកាន់សកម្មភាពកសាងបើកទូ​លាយ​កោះនាពេលថ្មីៗនេះ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ