29/05/2015 10:12 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង​(Image: truongtansang.net)

នារសៀល​ថ្ងៃទី២៨ខែឧសភាឆ្នាំ​២០១៥​ ក្នុងពិធី​ទទួលជួប​សន្ទនា ជាមួយរដ្ឋមន្ត្រី ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក Han Ki-Moo ដែលកំពុង​បំពេញទស្សន​កិច្ច ការងារ​នៅវៀត​ណាម ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានអះ​អាង​ថា៖ គិត​តាំងពីពេលបង្កើត​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​នាឆ្នាំ​២០០៩ មក​ភាគី​ទាំ​ង​​២​បាន បង្ហាញ​នូវទំនុក​ទុកចិត្ត​ខាង​នយោបាយ កូរ៉េខាង​ត្បូងបាន​ក្លាយ​ទៅជា​ដៃ​គូ​ពាណិជ្ជកម្ម ជួរ​មុខរបស់​វៀត​ណាម។ ប្រធាន​រដ្ឋវៀត​ណាម​បាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​នៃការ​ចរចា​រវាង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៃ​ប្រ​ទេស​ទាំង​២ ហើយ​ស្នើ​ឲ្យអនុវត្ត​កិច្ចព្រម​ព្រៀង ដែលទទួល​បាន។ លោក Truong Tan Sang ជឿក​ជាក់​ថា៖ ដោយ​ឈរ​លើមូល​ដ្ឋាន ដៃ​គូយុទ្ធសាស្ត្រ​និង​ទំនុកទុក​ចិត្ត​គ្នាទៅវិញ​ទៅមក កិច្ច​សហប្រតិបត្តិ​ការ រវាងប្រទេស​ទាំង​២ នឹង​រួមចំណែកយ៉ាង​សកម្ម​ ក្នុងសន្តិភាពស្ថិរ​ភាព​ក្នុង​តំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ