18/11/2015 09:57 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីន

ក្នុងឱកាសអញ្ជើញចូល​រួមសន្និសីទកំពូល APEC លើកទី២៣ នៅ​រដ្ឋធានីម៉ានីល របស់ហ្វីលីពីន នាព្រឹកថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៥​ ប្រធានរដ្ឋវៀតណាមលោក​​Truong Tan Sang បានមាន​ជំនួប​សន្ទនា​ជាមួយ​ប្រធាន​សភា​ជាន់​ទាប​ហ្វីលីពីន លោក Faliciana Belmonte។ នៅទីនេះ លោក Truong Tan Sang បានចាត់ទុកថា ការដែល​ប្រទេស​ទាំងពីរ​ចុះហត្ថលេខាលើ​សេចក្ដីថ្លែងការណ៍ រួមបង្កើតទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​បន្ទាប់​ពីជំនួប​ចរចា​ជាមួយ​ប្រធានា​ធិបតី​ហ្វីលីពីន នារសៀលថ្ងៃដដែល​បានបើកចេញសម័យកាលថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយ​ជំរុញទំនាក់​ទំនងទ្វេភាគី និងរួមចំណែកនាំមកនូវសន្តិភាពនិងស្ថិរភាពនៅ​តំបន់។

រីឯលោកប្រធានសភាជាន់ទាបហ្វីលីពីន Faliciana Belmonte បានឲ្យដឹងថា ចំពោះ​ហ្វីលីពីន ប្រទេស​នានា​នៅតំបន់​អាស៊ីអាគ្នេយ៍ សុទ្ធតែជាមិត្តភក្ដិ ប៉ុន្តែវៀតណាម​ជានិច្ច​កាល​ត្រូវ​បាន​លៃទុក​នូវ​មនោសញ្ចេតនា​ពិសេស។ លោក Faliciana Belmonte បានឲ្យដឹងថា ហ្វីលីពីនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមិទ្ធិ ផលរបស់​វៀតណាម​ក្នុងការ​ទាក់ទាញ​វិនិយោគពី​បរទេស ហើយនឹងស្រាវជ្រាវ ពីស្ថានភាព​ជាក់ស្ដែង​នៅវៀត​ណាម ដើម្បី​កែលំអរ​យន្តការ​គោល​នយោបាយ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ