29/03/2015 12:43 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា (Image: newsala.com)

នារសៀលថ្ងៃទី២៤​ខែមិនាឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan​ Sang បានជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភាកម្ពុជា សម្តេច​ហែងសំរិន។ ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋ​វៀតណាម Truong Tan Sang បាន​អះ​អាង​ថា៖ វៀតណាម​មុន​ក៏ដូ​ជាក្រោយគោរព និងយកចិត្តទុកដាក់​ចំពោះទំនាក់ទំនងមិត្តភាព​ប្រពៃណី កិច្ច​សហ​ប្រតិ​បត្តិការ​លើគ្រប់ជ្រុយជ្រោយជាមួយកម្ពុ​ជា។ ភាគី​ទាំង​២ នឹងខំ​ប្រឹង​ប្រែងអស់​ពីកំលាំង​កាយ​ចិត្ត​ដើម្បី​ពូនជ្រុំអោយ​ចំណងមិត្តភាពប្រពៃណី និងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង​២ ដើម្បី​សន្តិ​ភាព ស្ថិរភាព និង​អភិវឌ្ឍន៍ក្នុងតំបន់និង​លើពិភពលោក។ រីឯខ្លួនវិញ​ប្រធានរដ្ឋសភាកម្ពុជា សម្តេច​ហែង សំរិន បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំ​ឲ្យមហាសន្និបាត IPU​ លើកទី​១៣២ ដ៏ល្អ​ប្រសើរ​របស់​វៀត​ណាម​ ហើយ​សម្តែងជំនឿជាក់​ថា៖ តាម​រយៈមហាសន្និ​បាតនេះ តួនាទី​និងឋានៈ​របស់​វៀត​ណាម​កាន់​តែលើ​ក​កំពស់​ លើ​ឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ