16/10/2015 08:56 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មជប៉ុន


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអនុប្រធានអង្គការ JETRO លោកស្រី Yuri Sato (រូបថត៖TTXVN)

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅជំនួបសន្ទនាជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មជប៉ុនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមវេទិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃវេទិការសេដ្ឋកិច្ចលើកនេះ ព្រមទាំងអះអាងនូវទំនុកទុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយនិងសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈវិស័យរួមក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ ស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច លោក Truong Tan Sang បាន មានប្រសាសន៍ថា ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមក មានអង្គការនិងអង្គភាពអាជីវកម្មជាច្រើនកំពុងធ្វើសកម្មភាពនៅវៀតណាម ហើយមានគោលបំណងថាជប៉ុនបន្តឈានមុខក្នុងសកម្មភាពពាណិជ្ជកម្ម វិនិយោគនិងផ្គត់ផ្គង់ប្រភពទុន ODA សំរាប់វៀតណាម។ រីឯខ្លួនវិញ លោកស្រី Yuri Sato អនុប្រធាន អង្គការពាណិជ្ជកម្មបរទេសជប៉ុន (JETRO) បានឲ្យដឹងថា នាបច្ចុច្បន្នមានអាជីវករជប៉ុនជាង ១២ ពាន់នាក់ដែលស្វែងយល់អំពីការធ្វើអាជីវកម្មនៅវៀតណាមតាមរយៈ JETRO។ លោកស្រី Yuri Sato បានឲ្យដឹងថែមទៀតថា អង្គភាពអាជីវកម្មជប៉ុននឹងរួមចំណែកជួយវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងនិងលើកកំពស់គុណភាពប្រភពធនធានមនុស្សទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ