31/03/2015 14:47 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបប្រធានរដ្ឋសភាបណ្ដាប្រទេសដែលចូលរួម IPU


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ាកីស្ថាន​
លោក Sardar Ayat Sadiq (VOV)

នារសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បាន​ទទួលជួបសន្ទនា​ ជាមួយប្រធានរដ្ឋសភាប៉ាកីស្ថាន​ លោក Sardar Ayat Sadiq និង​ប្រធាន​សភា​ជាន់​ទាប​ឥណ្ឌា ​លោកស្រី Sumitra Mahajan ដែលកំពុងចូលរួម IPU132 នៅវៀតណាម។ ទទួល​ជួប​ប្រ​ធាន​រ​ដ្ឋ​សភា​ប៉ាគី​​​ស្ថាន​​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang សង្ឃឹមថាប្រទេសទាំងពីរ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ជាប្រ​ចាំ និងសង្ឃឹមដំណើរទស្សន​កិច្ចរបស់នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ នា​ចុង​ឆ្នាំ​នេះ​នឹងជំរុញ​ទំនាក់​ទំនង​ស​ហ​ប្រតិបត្តិ​ការ រវាងប្រទេសទាំងពីរ​លើគ្រប់វិស័យ។ ទទួលជួបសន្ទនា​ជាមួយ​ប្រធាន​សភា​ជាន់​ទាបឥណ្ឌា ប្រ​ធាន​រដ្ឋ​Truong Tan Sang បានអះអាងថា​វៀតណាមមុន ក៏ដូច​ជាក្រោយ​គោរព​ទំនាក់​ទំនង​​ជាមួយឥណ្ឌា។ លោក​ប្រធានរដ្ឋ​ក៏បានរំលឹកថា វិស័យ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដាក់​គោល​ដៅ៧ពាន់លាន​ដុល្លា​រអាមេរិក​ នាឆ្នាំខាងមុខត្រូវមានការ​ខំប្រឹង​ប្រែង​របស់​ប្រទេស​ទាំង​ពីរ​ ក្នុង​នោះ​មាន​​តួនា​ទី​នៃស្ថា​ប័ន​និតី​បញ្ញត្តិ​​នៃ​ប្រទេស​ទាំងពីរ៕

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ