24/10/2014 09:15 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមដាក់ជូនរដ្ឋសភាលើរបាយការណ៍ អនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស



ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

ចាប់ផ្តើមសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាព្រឹកថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ថ្លែងរបាយការណ៍​អនុម័ត​លើ​អនុសញ្ញា​​ ​អង្គការសហប្រជាជាតិ​ស្ដីពីសិទ្ធិ​របស់ជនជនពិការ។
របាយការណ៍នេះបានអះអាងថា៖ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស​របស់​ជន​ពិការ​ ដែលបានមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០០៦ ជា​អនុសញ្ញា​អន្តរជាតិពោពេញបំផុត ​ស្ដីពីកិច្ចការពារសិទ្ធិ និងផល​ប្រយោជន៍​ស្រប​ច្បាប់របស់​ជន​ពិការ​។​ លោក Truong Tan Sang បានអះអាងថា៖​“ ការអនុម័ត​លើអនុសញ្ញានេះ ក្នុងរយៈពេល​នា​បច្ចុប្បន្ន របស់រដ្ឋវៀត​ណាមគឺសំខាន់ណាស់​ ដើម្បីអនុវត្តតាមការសន្យារបស់​ប្រទេស បង្កើត​គ្រឹះដ្ឋាន​សំរាប់ការបង្កើនសន្ទនាអំពីសិទ្ធិមនុស្ស និងផ្លាស់ប្តូរជាមួយបណ្ដា​ប្រទេស​ អង្គការ​អន្តរជាតិ​នានាអំពីសិទ្ធិមនុស្ស។ ការអនុម័តទៅលើអនុសញ្ញា​ស្ដីពី​សិទ្ធិរបស់ជនពិការនេះ នឹង​ជាការសន្យានយោបាយយ៉ាងខ្លាំង​ក្លារបស់​វៀតណាម ចំពោះកិច្ចការពារ និងជំរុញការ​អភិវឌ្ឍន៍​ដើម្បី​ផលប្រយោជន៍​សំរាប់ជនពិការ។​”ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋសភាវៀតណាម​ក៏បានស្ដាប់​របាយការណ៍​អធិប្បាយទទួលយកមតិនិងកែសម្រួលសេចក្ដីព្រាងច្បាប់ធានារ៉ាប់រងសង្គម(ធ្វើ​វិសោធនកម្ម)​ និងពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលមានមតិខុសគ្នានៃសេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ