06/07/2016 10:04 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតបេឡារុស


ប្រធានរដ្ឋវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតបេឡារុស

ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅវៀតណាម Valery Sadokho មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ប្រធានរដ្ឋ​វៀត​ណាម​ លោក​ Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​វៀត​ណាម​និងបេឡារុស។ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្ដែងគោលបំណងថា៖ឯកអគ្គរដ្ឋទូត​ Valery Sadokho បន្តយកចិត្តទុកដាក់និងរួមវិភាគទានថែមទៀតដើម្បីជំរុញទំនាក់ទំនតមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ថែមទៀត។ រីឯ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅវៀតណាម Valery Sadokho​ មាន​គោលបំណងថា៖ នឹងបានទទួលប្រធានរដ្ឋមកបំពេញទស្សនកិច្ចនៅបេឡារុស និងជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ​៕

​តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ