29/09/2015 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាប្រធានាធិបតីអូទ្រីសនិងប្រធានាធិបតីឈីលី

នាថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៥ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បាន​មាន​ជំនួប​សន្ទនា​ជាមួយ​ប្រធានា​ធិបតី​អូទ្រីស​ និងប្រធានាធិបតីឈីលី។ នៅក្នុងជំនួប​រវាងប្រធានរដ្ឋ លោក Truong Tan Sang និង​ប្រធានាធិបតី​អូទ្រីស លោក Heinz Fischer ថ្នាក់ដឹក​នាំទាំង​ពីររូប បាន​ឯកភាព​បង្កើន​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់។ ប្រ​ធានរដ្ឋ លោក Truong Tan Sang បានស្នើ​អោយ​ភាគី​អូទ្រីស​លើក​ទឹក​ចិត្ត និង​ជួយ​ឧបត្ថម្ភ​បណ្ដា​ក្រុមហ៊ុន​អូទ្រីស​បង្កើន​ការវិនិយោគ​នៅវៀតណាម ជា​ពិសេសគឺក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហ​កម្ម​ ថាមពល សុខាភិបាល ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយរដ្ឋាភិបាល​ អូទ្រីសបន្តផ្តល់ ODA សំរាប់វៀត​ណាម ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ នៃអង្គការ​សហប្រជា​ជាតិ។ លោក Heinz Fischer វាយ​តំលៃខ្ពស់​ចំពោះ សមិទ្ធិផលក្នុង​ការអនុវត្តគោល​ដៅសហស្សវត្សរ៍ របស់​វៀត​ណាម ហើយ​ជឿជា​ក់​ថា​៖ វៀតណាម​នឹងបន្តទទួល​ជោគជ័យ ក្នុងការអនុវត្តគោលដៅនិរន្តរ​ភាព។ អូទ្រីសជានិច្ចកាល​គាំទ្រវៀត​ណាម បង្កើន​កិច្ចសហប្រតិបត្តិការ​ ជាមួយ EU និងជំរុញEU ចុះហត្ថលេខា និង​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម-EU។ ថ្នាក់ដឹកនាំទាំងពីររូប​បានឯកភាព​បន្ត​សហប្រតិបត្តិការ គាំទ្រ​គ្នាទៅ​វិញ​ទៅ​មក​ នៅបណ្ដាអង្គ​ការ​អន្តរជាតិ និងវេទិកាព​ហុភាគី ជាពិសេសគឺ​អង្គការ​សហប្រជាជាតិ។
 


ប្រធានាធិបតីឈីលី លោកស្រី Micheell Bachelet និងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

នៅក្នុង​ជំនួបសន្ទនាជាមួយប្រធានាធិបតីឈីលី លោក​ស្រី Micheell Bachelet ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានអះអាង​ថា៖ វៀត​ណាម​ជានិច្ចកាល​គោរព និង​យកចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំន​ង​មិត្ត​ភាព ប្រពៃណី ដ៏ល្អប្រសើរជាមួយ​ឈីលី។ ថ្នាក់ដឹកនាំទាំង​ពីររូបបានឯកភាព​ បន្តកិច្ចសហប្រតិបត្តិការ ត្រៀម​រៀប​ចំល្អសំរាប់​ បណ្ដាសកម្មភាពរំលឹកខួបអនុ​ស្សាវរីយ៍ លើកទី៤៥នៃទិវាបង្កើតទំនាក់​ទំនងការ​ទូត (ថ្ងៃទី​២៥ខែ​មិនា) ប្រមូលផ្តុំ​ចូលក្នុង​សកម្មភាព​មាន​ប្រសិទ្ធិភាព​ជាក់ស្ដែង ដូចជា៖ ការផ្លាស់​ប្តូរគណៈប្រតិភូ​រៀប​ចំ​វេទិកា​ ជំនួបប្រា​ស្រ័យ​អង្គភាព​អាជីវកម្ម ផ្សារណាត់…ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ