30/08/2015 14:52 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា

នារសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០១៥ នៅទីក្រុង​ហាណូយ ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បាន​ជួប​​សន្ទនា​ជា​មួយ​ លោក Mazi Okafor Matthias Ojih ឯកអគ្គរដ្ឋ​ទូត​នីហ្សេរីយ៉ា មកជំរាបលា  បញ្ចប់​បេសកកម្ម​ការទូតនៅវៀតណាម។ នៅទីនេះ វាយតំលៃខ្ពស់ចំពោះបណ្ដា​សក្ដានុភាពខាង​សេដ្ឋកិច្ច ធន​ធាន និង​ប្រជា​ជន​របស់នីហ្សេរីយ៉ា ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ នា​ពេលថ្មីៗនេះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ មាន​ការអភិវឌ្ឍន៍​ខ្លាំង​ក្លា ទាំងខាងសេដ្ឋកិច្ចនិង​នយោបាយ។ ប្រធាន​រដ្ឋបានអោយ​ដឹងថា៖ នឹង​ណែនាំ​គ្រប់ក្រសួង ស្ថាប័ន និងអង្គ​ភាពអាជីវ​កម្ម​វៀតណាម ជំរុញ​សកម្ម ភាព​ពាណិជ្ជកម្ម​ជាមួយ​នីហ្សេរី​យ៉ា​។ ប្រធាន​រដ្ឋ លោក Truong Tan Sang ក៏បានស្នើអោយភាគីទាំងពីរ ត្រូវជំរុញខ្លាំងការចុះហត្ថ​លេខា លើកិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រ​ទេសទាំង​ពីរផងដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ