29/06/2016 09:59 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí

ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí ក្នុងឱកាសមក​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម និង​អញ្ជើញជា​អធិបតី​កិច្ចប្រជុំ​លើក​ទី៩ គណៈ​កម្មាធិការ​បញ្ជា​ណែនាំ​សហប្រតិបត្តិ​ការ​ទ្វេភាគី​វៀត​ណាម-ចិន នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង​ថា​៖ បក្ស រដ្ឋនិង​ប្រជា​ជន​វៀត​ណាម​គោរព​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ពង្រឹង​ និង​ពង្រីកទំនាក់ទំនង​ជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់​វិស័យ ជាមួយបក្ស រដ្ឋា​ភិបាល និង​ប្រជាជន​ចិន ហើយចាត់ទុកនេះគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាព​ជួរមុខ​ក្នុង​គោល​ននយោបាយ​កិច្ច​ការ​បរទេស របស់វៀតណាម។ ប្រធានរដ្ឋ លោក Tran Dai Quang ស្នើថាក្នុងរយៈពេលខាង​មុខ​នេះ ភាគ​ទាំង​ពីរ គប្បីអនុវត្តយ៉ាងម៉ត់ចត់​បណ្ដាកិច្ចព្រមព្រៀង និងការឯកភាពរួមរវាងថ្នាក់ដឹក​នាំជាន់​ខ្ពស់ បង្កើន​ទំនុក​ទុក​ចិត្តនយោបាយ និងការឃោសនាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការមានផល​ប្រយោជន៍​ដូច​គ្នា។​

​ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋស្នើអោយភាគីទាំងពីរ អនុវត្តយ៉ាងម៉ត់​ចត់កិច្ច​ព្រម​ព្រៀង​និង​ការ​ឯក​ភាព​រួម របស់ថ្នាក់ដឹក​នាំជាន់​ខ្ពស់ ដែលក្នុងនោះ​មានការ​ព្រមព្រៀង ​អំពី​បណ្ដា​គោល​ការជា​សារវ័ន្ត​បញ្ជា​ណែនាំ​ដោះស្រាយ​ជំលោះ​នៅលើសមុទ្រ វៀតណាមនិងចិន គ្រប់គ្រង​ការខ្វែងគំនិតប្រកប​ដោយល្អ គ្មាន​សកម្មភាព​បង្កើន​ជំលោះ និងអនុវត្តប្រកបដោយប្រសិទ្ធិភាព សេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិ​សំរាប់​ភាគីនា​នានៅ​សមុទ្រ​ខាង​កើត (DOC) និង​សម្រេចការកសាង​ក្រមប្រតិបត្តិ​ នៅសមុទ្រខាងកើត (COC) ដោះស្រា​យ​ជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់​អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញា អង្គការ​សហ​ប្រជាជាតិ​ ស្ដីអំ​ពីច្បាប់សមុទ្រ​១៩៨២ រក្សាសន្តិភាព​ស្ថិរភាព នៅសមុទ្រខាងកើត​និងតំបន់។

​រីឯ​​សមាជិកក្រុមប្រឹក្សារដ្ឋចិន លោកYang Jiéchí បានអះអាងថា៖ បក្ស រដ្ឋាភិបាល​ចិន​ជានិច្ចកាល​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​អ្នកជិត​ខាង​មិត្តភាព កិច្ចសហ​ប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា ជាមួយវៀតណាម ។ លោក​ក៏បាន​ស្នើអោយ​ភាគីទាំងពីរ​ត្រូវបន្ត​រក្សាការ​ផ្លាស់ប្តូរ​ជំនួបប្រាស្រ័​យ ជំរុញកិច្ចសហ​ប្រតិបត្តិការជាក់​ស្ដែង​លើគ្រប់​វិស័យ និងដោះស្រាយជំលោះនៅលើសមុទ្រអោយបានសម​ស្រប។

​មុននេះ នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក​Nguyen Phu Trong ក៏មាន​ជំនួប​សន្ទនា ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោកYang Jiéchí ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ