08/06/2016 09:29 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង

នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបា​រាំង​ លោក Jean Y ves Le Drian ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋ លោក Tran Dai Quang បាន​អះ​អាង​ថា​៖​ គោល​មាគា៍ កិច្ចការបរទេសរបស់វៀតណាមគឺឯករាជ្យ ម្ចាសការ ពហុបែបភាវូបនីយកម្ម  ពហុទិសភាវូបនីយកម្ម ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសធំៗ ដែលក្នុងនោះមានបារាំង។ វៀតណាមនឹងធ្វើអស់​ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយបារាំងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍និរន្តរភាព​លើ​គ្រប់វិស័យ សមស្របជាមួយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ វៀត ណាមត្រៀមខ្លួនជាស្រេចជាស្ពានតភ្ជាប់​បា​រាំង​ជាមួយប្រទេសអាស៊ានទាំងឡាយ។  ប្រធានរដ្ឋ  លោក Tran Dai Quang មានគោលបំណងថា៖រដ្ឋាភិបាលបារាំងនឹងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - ​EU ( EVFTA) យ៉ាងឆាប់ៗ ។ ប្រធានរដ្ឋក៏បានស្នើអោយក្រសួងការពារជាតិនៃប្រទេសទាំងពីរត្រូវជំរុញទំនាក់ទំនងសហប្រតិបត្តិការថែមទឿតផងដែរ។

រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Jean Y ves Le Drian បានអះអាងថា៖​វៀតណាមកាន់តែដើរតួនាទីសំខាន់លើឆាកអន្តរជាតិ ពិសេសគឺដើរតួនាទីសំខាន់ពិសេសក្នុងដំណើការកសាងសហគមន៍អាស៊ាន។ រដ្ឋមន្ត្រីបារាំងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម ពិសេសគឺក្នុងវិស័យការពារជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ