07/05/2016 14:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិង​ជប៉ុន​មានផលប្រយោជន៍យុទ្ធសាស្ត្រដូចគ្នាជាច្រើន និងមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ សមស្របជាមួយផលប្រយោជន៍ និងគោលបំណងរបស់ប្រជា​ជននៃប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ រួមចំណែកចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់។ ប្រធានរដ្ឋក៏បានអះអាងនូវគោលមាគា៍កិច្ចការបរទេសមុនក៏ដូចជា​ក្រោយរបស់វៀតណាម គឺបន្តចាត់ទុកជប៉ុន​ជាដៃគូ​សំខាន់ជួរមុខ និងយូរអង្វែងរបស់វៀតណាម។ ប្រធានរដ្ឋក៏បានស្នើអោយភាគី​ជប៉ុនបន្តជួយឧបត្ថម្ភ​វៀត​ណាម​លើកកំពស់សមត្ថភាពសំរាប់កងកម្លាំងអនុវត្តច្បាប់លើសមុទ្រ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ និង​កសិកម្ម។ 

រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងថា៖ ​ជប៉ុនជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ក្នុងនោះមានបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ ដែលបានយកចិត្តទុកដាក់ដូចគ្នា។លោក Fumio Kishida ក៏បានសង្កត់ធ្ងន់ថា៖ ជប៉ុនគាំទ្រខ្លាំងក្លា ការដោះស្រាយជំលោះនៅ​សមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ជាពិសេសគឺ​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ​ ឆ្នាំ ១៩៨២៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ