06/09/2016 10:08 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា

នា​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេសកាណាដា លោក Stephan Dion ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមគោរពនិងយកចិត្តទុក​ដាក់​ មាន​គោល​បំណងជំរុញទំនាក់ទំនងសហប្រិតបត្តិការលើច្រើនវិស័យជាមួយកាណាដា ​ដើម្បីផលប្រយោជន៍របស់ប្រជាជន​នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងលើពិភពលោក។ 

រីឯ   រដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephan Dion បានជូនដំណឹង​ចំពោះប្រធានរដុ្ឋ លោក Tran Dai Quang អំពីគោលនយោបាយកិច្ចការ​បរទេស​របស់កាណាដា។ ហើយក្នុងនោះ វៀតណាមជានិច្ចកាលគោរពតួនាទីរបស់​អាស៊ាន និងមានគោលបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម។          ភាគីទាំងពីរបានគាំទ្រការដោះស្រាយ​ជំលោះនៅសមុទ្រខាងកើតដោយ​សន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ