12/03/2016 09:47 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania(TTXVN)

​នាថ្ងៃទី១០ ខែ​មិនា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅ​សាធារណរដ្ឋឯកភាព Tanzania ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានជួបសន្ទនា ជាមួយប្រធានរដ្ឋសភា Tanzania លោក Job Ndugai ។ នៅក្នុង​ជំនួបនេះ ប្រធានរដ្ឋ លោក Truong Tan Sang បានអបអរសាទរ លោក Job Ndugai ដែលបានជ្រើស​តាំង​ជាប្រធានរដ្ឋ​សភា  Tanzania និង​សម្ដែងជំនឿជាក់ថា៖ ដោយតួនាទីនិងកិត្យានុភាព​ របស់​ខ្លួន លោក​ប្រធានរដ្ឋសភានឹងរួមវិភាគទានយ៉ាង​សកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។ ប្រធានរដ្ឋ លោក Truong Tan Sang បានជូន​ដំណឹង​អំពីលទ្ធផល​ជំនួប​ចរចារ​ជាមួយ​ប្រធានាធិ​បតី លោក John Magufuli Gi ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើកិច្ច​សហប្រតិបត្តិការ ក្នុងវិស័យក​សិកម្ម ទូរគមនាគមន៍ និង​ពាណិជ្ជកម្ម។

​រីឯ​ប្រធានរដ្ឋសភា Tanzania លោក Job Ndugai បានអះអាងថា៖ Tanzania ជានិច្ចកាល​ចាត់ទុក​វៀត​ណាម​ជាដៃ​គូជិត​ស្និទ្ធិ និងសម្ដែងគោលបំណងជំរុញទំនាក់ទំនងសហប្រិតបត្តិការ ជាមួយរដ្ឋសភា​វៀត​ណាម ដែល​ក្នុង​នោះមាន​សកម្មភាព​ផ្លាស់ប្តូរ​គណៈប្រតិភូ។​ នាថ្ងៃដដែល ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានអញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំ​នៅ Tanzania ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ