05/09/2015 12:49 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋចិន


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋចិន

ក្នុងក្របខ័ណ្ឌដំណើរទៅបំពេញទស្សនកិច្ច ចូលរួមពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យជំនះ​ហ្វាស៊ីសរបស់ប្រជាជនពិភពលោក​នៅចិន។ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងបេកាំងចិន ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស ​និងជាប្រធានរដ្ឋចិន លោក Xí jìn Píng។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ដោយមានគោលមាគា៍ទំនាក់ទំនងអន្តរជាតិប្រកបដោយសន្តិ​ភាព ឯករាជ្យ ប្រជាធិបតេយ្យពហុបែបភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម វៀតណាមមុនក៏ដូចជាក្រោយ គោរពយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនង​ល្អ និរន្តរភាព និងយូរអង្វែងជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ វៀតណាមមានគោលបំណងរួមជាមួយចិនជំរុញទំនាក់ទំនងដៃ​គូ​សហប្រតិបត្តិការ​ យុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ចិន កាន់តែជាក់ស្ដែង ប្រសិទ្ធិភាព និងពិសេសគឺ​បង្កើន​ទំនុកទុកចិត្តនយោបាយ រក្សាជំនួបសន្ទនានៅកំរិ​តជាន់ខ្ពស់ ជំរុញខ្លាំងកា​រ​ផ្លាស់ប្តូរមិត្តភាពប្រជាជន ពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ ​

ស្ដីពីបញ្ហានៅលើសមុទ្រ ប្រធានរដ្ឋ Truong Tan Sang បានស្នើ​អោយ​ភាគីទាំងពិរត្រូវគ្រប់គ្រងល្អការខ្វែងគំនិត គ្មានសកម្មភាពបង្កអោយស្មុគ្រស្មាញថែមទៀតនិងបើកទូលាយជំលោះឡើងដោយរួមគ្នារក្សាសន្តិភាព​ ស្ថិរភាពនៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់ ជំរុញការ
អនុវត្តគំរោងការណ៍ដែលបានភាគីទាំងពីរ​ឯកភាពអោយសមស្របជាមួយច្បាប់​អន្តរជាតិ​ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២។

រីឯអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí jìn Píng បានអះអាង​ថា៖​ការអភិវឌ្ឍន៍ចំណងមិត្តភាពចិននិងវៀតណាម ជាទិសស្លោកមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនចិន និងចាត់ទុកថា៖ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីរគឺសមស្របជាមួយផលប្រយោជន៍ជាសារវ័ន្តរបស់ប្រជាជននៃប្រទេស​ទាំងពីរ មានផលប្រយោជន៍សំរាប់សន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍នៅ​ក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ