26/05/2015 10:57 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី

នារសៀលថ្ងៃទី​២៤ខែ​ឧសភាឆ្នាំ​២០១៥​ នៅ​ទីក្រុង​ហូជី​មិញ (ភាគ​ខាង​ត្បូង​វៀត​ណាម) ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានមាន​ជំនួបធ្វើការ​ជាមួយ​បណ្ដាអង្គ​ភាពអាជីវកម្ម​នៅ​ក្នុង​ទី​ក្រុង ដើម្បី​ពិភាក្សា​អំពីការ​វិនិយោគ​ចូល​មក​ទីផ្សា​រុស្ស៊ី ជា​ពិសេស​គឺខេត្ត​មូស្គូ។ នៅទី​នេះ អង្គភាព​អាជីវក​រ​បាន​រាយ​ការណ៍​អំពី​បណ្ដា​ឱកាស សក្ដានុ​ភាព​វិនិយោគ​ចូល​មក​រុស្ស៊ី។  ដំណាង​ថ្នាក់ដឹកនាំ​ធនាគារ​ពាណិជ្ជ​កម្ម​ភាគ​ហ៊ុន វិនិ​យោគ​និង​អភិវឌ្ឍន៍​វៀត​ណាម ( BIDV) បាន​អោយដឹង​ថា៖ នាបច្ចុ​ប្បន្ន មាន​វិស័យ​ចំនួន​៦ ត្រូវ​បាន​ស្នើ​អោយ​វិនិ​យោគចូ​លម​ក​មូស្គូ​នោះគឺ៖ តម្បាញ​កាត់​ដេរ គ្រឿង​ឈើ ជល​ផល ទូរ​គមនា​គមន៍ ផលិត​គ្រឿង​បន្លាស់​អេឡិក​ត្រូ​និក​សំណង់។ តាម​គំរោង នា​ខែកញ្ញាខាង​មុខ​នេះ នៅមូស្គូ​នឹងមាន​ព្រឹត្តិការណ៍​សំខាន់​ៗ​៖ បើក​ការ​ដ្ឋាន​សាង​សង​មណ្ឌល​ឧស្សាហកម្ម រៀបចំ​ផ្សារ​ណាត់ទំនិញ​វៀត​ណាម​គុណភាព​ខ្ពស់។ ជា​ពិសេស ការ​បង្កើត​មណ្ឌល​ឧស្សាហ​កម្ម​នៅរុស្ស៊ី ដើម្បី​បំរើទី​ផ្សារ​រុស្ស៊ី​នេះ អាច​ផ្តល់ការ​ងារធ្វើ​អោយ​ពលករ​វៀតណាម ចំនួន​៤ហ្មឺន​នាក់។ លោក​Truong Tan Sang បាន​ប្រសាស​ន៍ថា៖

“​ខ្ញុំជឿជាក់​ថា៖ ដោយ​មានការ​ប្តេជ្ញា និង​សកម្ម​របស់អាជីវករ​នា​នានេះ ការ​ផ្លាស់​ប្តូរពាណិជ្ជ​កម្ម វិនិ​យោគ​រវាង​ប្រទេស​ទាំង​ពីរ នឹងមាន​វិធានការ​វិនិយោគ​ប្រ​កប​ដោយប្រសិទ្ធិ​ភាព និង​សមស្របបំ​ផុត៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ