27/09/2015 09:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg

ក្នុងជំនួប​សន្ទនា នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ ក្នុង​ឱកាស​ចូលរួម​សន្និសីទ​កំពូល​អ.ស.បនៅ​ក្រុង​ញ៉ូវ​យ៉ក​អាមេរិក​នេះ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បាន​អះអាង​ថា វៀត​ណាម​យក​ចិត្ត​ទុក​ដាក់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​មិត្ត​ភាព ​សហប្រតិបត្តិការ​ជាមួយ​ន័រវេស ដែល​ជា​ប្រទេស​មាន​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការផ្លាស់​ប្តូរថ្មី និងធ្វើ​សមាហរណកម្ម​របស់វៀត​ណាម។ ក្នុងជំនួបនេះ នាយក​រដ្ឋ​មន្ត្រី​ន័រវេស​លោក​ស្រី Erna Solberg បាន​សម្តែង​ក្តីសោមនា​ស្សរីករាយ ពេល បាន​ឃើញ​នូវទំនាក់​ទំន​ង​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការ​អភិវឌ្ឍន៍​ថ្មី ក្រោយ​ដំណើរ​ទស្សន​កិច្ចរប​ស់ លោកស្រីនៅវៀតណាមនាខែមេសា​កន្លង​ទៅ។


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg

នៅទី​នេះ ថ្នាក់ដឹកនាំទំាងពីររូប​បានព្រម​ព្រៀង​គ្នា​ថា ប្រទេសទាំង​ពីរត្រូវរក្សាការ​ផ្លាស់​ប្តូរ គណៈ​ប្រតិភូជា​ប្រចាំ​ ជាពិសេស​បង្កើន​រាល់ការ​ជួប​ប្រាស្រ័យ រវាងបណ្តា​អង្គ​ភាព អាជីវកម្ម​និង​ប្រសួង​ស្ថាប័ន​នានា​នៃ​ប្រទេ​សទាំង​ពីរ។ លោក Truong Tan Sang បានស្នើ​ឲ្យន័រវេស​ជម្រុញ EU អនុម័ត​យ៉ាង​ឆាប់​ៗ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម EU (EVFTA) ក៏ដូច​ជាទទួល​ស្គាល់យ៉ាង​ឆាប់​បទបញ្ញត្តិ​សេដ្ឋ​កិច្ច​ទីផ្សា​រ​របស់​វៀត​ណាម​។ លោក​ប្រធានរដ្ឋវៀតណាម ក៏ស្នើ​ឲ្យន័រវេស​គាំទ្រវៀត​ណាម​ជាប់​ឆ្នោត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​អាណត្តិ​២០២០-២០២១។ លោក​ស្រី Erna Solberg បាន​វាយ​ត​ម្លៃ​ខ្ពស់​ចំពោះ​រាល់​សមិទ្ធិ​របស់​វៀតណាម ក្នុងការ​អនុវត្តគោល​ដៅសហសវត្ស និង​ចាត់ទុក​ថា វៀត​នាម​សក្តិសម​ក្លាយទៅ​ជាសមាជិក​មិន​អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ភាគីទាំងពីរក៏​បានឯកភាព​បន្ត​សហការ​គ្នា​អនុវត្ត​រាល់​គោល​ដៅ អភិវឌ្ឍន៍​និរន្តភាព​ដំណាក់​កាលក្រោយ​ឆ្នាំ២០១៥៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ