08/09/2016 10:31 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនឯកអគ្គរដ្ឋទូតកាណាដាមកជំរាបលាបញ្ចប់បេសកកម្មការទូត


ប្រធានរដ្ឋវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតកាណាដាមកជំរាបលាបញ្ចប់បេសកកម្មការទូត

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក Tran Dai Quang បាន​ជួប​សន្ទនា​ជាមួយឯកអគ្គរដ្ឋទូតកាណាដា ​លោក David Devine មកជំរាបលាបញ្ចប់បេសកកម្មការទូតនៅ​វៀត​ណាម​។​ ​ប្រធាន​រដ្ឋ​បាន​វាយតំលៃខ្ពស់ចំពោះការរីកចំរើនក្នុងទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ​វៀតណាមនិងកាណាដា​ និង​ការរួមវិភាគទានសំខាន់របស់ឯកអគ្គរដ្ឋទូត​ ក្នុងការជំរុញទំនាក់ទំនងវៀតណាម-កាណាដា។ ប្រធានរដ្ឋ​ លោក​ Tran Dai Quang អះអាងថា៖វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកាណាដា បង្កើន​ទំនាក់ទំនងអាស៊ាន-កាណាដា ប្រកបដោយប្រសិទ្ធិភាព និងជាក់ស្ដែង។​ ប្រទេសទាំងពីរក៏បន្តរួមសហការនៅវេទិកាពហុភាគីអន្តរជាតិ។​ប្រធានរដ្ឋ​សង្ឃឹម​ថា៖ នាពេលខាងមុខ ឯកអគ្គរដ្ឋទូត ​David Devine ​ នឹងបន្តរួម​វិភាគ​ទានពូនជ្រុំអោយទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងមនោ​សញ្ជេតនារវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ