ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាប្រពៃណីសិស្សានុសិស្ស-និស្សិតនិងសមាគមនិស្សិតវៀតណាម(ថ្ងៃទី៩ខែមករា១៩៥០ - ថ្ងៃ៩ខែរា២០១៥) នារសៀលថ្ងៃទី៧មករា លោកប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបជ័យលាភីចំនួន១០២នាក់ ដែលជានិស្សិតឆ្នើមដែលទទួលកិត្តនាម “និស្សិតល្អ៥ប្រការ”ថ្នាក់មជ្ឈឹមនិងរង្វាន់ “តារាខែមករា”ឆ្នាំ២០១៤។ នៅទីនេះ លោក ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតឆ្នើម និងជឿជាក់ថា និស្សិតឆ្នើមដែលបានលើកដំកើងលើកនេះ ជាទេពកោសល របស់ប្រទេសជាតិ។ លោក Truong Tan Sang បានស្នើថា សមាគមនិស្សិតវៀត ណាមត្រូវប្រមូលផ្តុំសំណើរបស់និស្សិត និងមានយន្តការសមស្របសំដៅលើកដំកើងចលនាសិក្សារៀនសូត្រល្អ ហាត់ពត់លត់ដំល្អរបស់និស្សិត។
ប្រធានរដ្ឋវៀតណាមជួបមុខជ័យលាភីតារាខែមករា (រូបថតៈ TTXVN)
ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦៥នៃទិវាប្រពៃណីសិស្សនុសិស្ស-និស្សិតនិងសមាគមនិស្សិតវៀតណាម នាយប់ថ្ងៃទី៧ ខែមករា នៅទីក្រុងហាណូយ លោកLe Hong Anh សមាជិកអចិត្រ្តៃយ៍គណៈលេខាបានអះអាងថា ឆ្លងតាមរយៈ៦៥ឆ្នាំចលនា សិស្សានុសិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម បានរួមចំណែក យ៉ាងសកម្ម រីកធំធាត់ និងជាមោទនភាពរបស់ជំនាន់សិស្សានុសិស្សនាបច្ចុប្បន្ន។
លោក Le Hong Anh មានបំណងថា សមាគមនិស្សិតវៀតណាម បន្តការផ្លាស់ប្តូរថ្មី មានស្មារតីច្នៃប្រឌិតទាំងខ្លឹមសារនិងរបៀបធ្វើសកម្មភាព រួមចំណែកបង្កើតឡើងជំនាន់ សិស្សានុសិស្សមានចំណេះដឹង មានលទ្ធកម្មល្អ។ នៅក្នុងពិធីនេះ សមាគមនិស្សិតវៀតណាមបានប្រគល់កិត្តិនាម “និស្សិតល្អ ៥ប្រការ”សម្រាប់និស្សិតឆ្នើមចំនួន៤១នាក់។ ក៏ក្នុងឱកាសនេះដែរ គណៈចាត់តាំងបាន លើកដំកើងនិស្សិតឆ្នើមបំផុតចំនួន១០នាក់ក្នុងចំណោមនិស្សិតទាំង១០០នាក់ ដែលបានទទួលរង្វាន់ “តារាខែមករា”ឆ្នាំ២០១៤ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម