28/05/2015 10:35 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបមុខជាមួយបណ្ដាគំរូឆ្នើមរបស់នារីក្នុងកងទ័ព


ប្រធានរដ្ឋលោក Truong Tan Sang និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍

នៅជំនួប​សំណេះ​សំណាល​ជាមួយ​បណ្ដាគំរូ​ឆ្នើម​របស់​នារី​ក្នុងកង​ទ័ព​ នាព្រឹកថ្ងៃទី​២៧ខែឧសភាឆ្នាំ​២០១៥​ នៅ​វិមាន​ប្រធាន​រដ្ឋ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានអះ​អាង​ថា បើទោះ​បីជា​កាន់​ដំណែង​ខុស​ពីគ្នា​ក្ដី ប៉ុន្តែ​នារី ក្នុង​កង​ទ័ព​ម្នាក់ៗ​សុទ្ធតែបង្ហាញ​ពីឫទ្ធានុភាព​នយោបាយ​ដ៏រឹ​ង​មាំ ការទទួល​ខុស​ត្រូវ​ខ្ពស់ ព្រម​ទាំង​ជា​​គំរូ​​ដែល​ពូកែក្នុង​ការងារ​ប្រទេស​ជាតិ​ផង ឧស្សាហ៍​ព្យាយាម ក្នុង​ការងារ​គ្រួសារ​ផង។ លោក Truong Tan Sang បាន​អះអាង​ថា បក្ស រដ្ឋ​ជានិច្ច​កាលគោរព​និងពង្រីក​តួនា​ទី​របស់នារី​ក្នុងការ​កសាង ការ​ពារមាតុ​ប្រទេស។ លោក បាន​ស្នើ​ឲ្យក្រសួង​ការ​ពារប្រទេស ស្ថា​ប័ន អង្គការ​និង​សមាគម​នារី​នានា​បង្ក លក្ខណៈ​ងាយ​ស្រួល​សំរាប់​នារី សិក្សា​រៀន​សូត្រ ហាត់​ពត់​លត់​ដំ និង​រីកធំ​ធាត់ ដើម្បី​អាចសំរេច​ល្អនូវ​ភារកិច្ច​នយោ​បាយ​ក្នុង​ស្ថាប័ន​ផង​និង​សំរេច​តួនាទី​របស់​នារី ក្នុង​គ្រួសារ​ផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ