15/08/2015 11:48 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបមុខជាមួយថ្នាក់ដឹកនាំឧត្តមសេនីយ៍នគរបាលប្រជាជន ឆ្លង់កាត់ដំណាក់កាលនិមួយៗ


ប្រធានរដ្ឋវៀតណាមជួបមុខជាមួយថ្នាក់ដឹកនាំឧត្តមសេនីយ៍នគរបាលប្រជាជន ឆ្លង់កាត់ដំណាក់កាលនិមួយៗ
(Image: anninhthudo.vn)

នារសៀលថ្ងៃទី ១៤ ខែសីហា​ ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបមុខជាមួយថ្នាក់ដឹកនាំឧត្តមសេនីយ៍វីរជនកំលាំងប្រជាជននគរបាលវៀតណាមគំរូឆ្លង់កាត់ដំណាក់កាលនិមួយៗចំនួន ១ រយនាក់ ក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើតកំលាំងនគរបាលប្រជាជនវៀតណាម។ សង្កត់ធ្ងន់ទៅលើបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូភាវូបនីយកម្មទំនើបភាវូបនីយកម្ម សមហរណកម្មអន្តរជាតិ ប្រធានរដ្ឋវៀតណាមរំលឹកថា​៖ កំលាំងន គរបាលប្រជាជនត្រូវខំប្រឹងប្រែងថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការភារ​កិច្ច ក្នុងដំណាក់កាលថ្មី៖

“ស្ថានភាពលើសកលលោកនិងក្នុងតំបន់មានបំរ៉ែបំរួលស្មុគស្មាញ។ បណ្ដាអនុភាពអមិត្តនៅចំរុញយ៉ាងខ្លាំងសកម្មភាពបំភ្លិចបំភ្លាញបក្សរដ្ឋនិងមហាសមគី ភាពជាតិបុព្វហេតុបដិវត្តន៍របស់ប្រជាជន។ ភារកិច្ចការពារប្រទេស​ជាតិឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីរបបបសង្គមនិយមសន្តិសុខជាតិរក្សាររាំងមាំបរិយាកាស​សន្តិភាពស្ថិរភាពគឺជាភារកិច្ចដ៏ធ្ងន់ធ្ងរសំរាប់កំលាំងនគរបាល ប្រជាជនវៀតណាម។ ដោយហេតុនេះផ្នែកនគរបាលត្រូវកសាងកំលាំងរឹងមាំថែមទៀងដើម្បីឆ្លើយតបនឹងតម្រូវការពោលខាងលើ៕”

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ