03/11/2014 09:00 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយសិស្សានុសិស្ស គំរូចំនួន ៧៨ នាក់ជាជនជាតិភាគតិច


ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយសិស្សានុសិស្សគំរូចំនួន៧៨នាក់ជាជនជាតិភាគតិច

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ជួប​ប្រាស្រ័យ​ ជាមួយសិស្សានុសិស្សគំរូចំនួន ៧៨ នាក់ជាជន​ជាតិ​ភាគតិច ដំណាង​អោយ​សិស្សា​នុសិស្ស​ចំនួន ១១១ នាក់មានស្នាដៃខ្ពស់ នៅក្នុងការប្រឡងសិស្សានុសិស្សពូកែជាតិ និង​មាន​ពិន្ទុ​ខ្ពស់ នៅក្នុងបណ្ដាការប្រឡងចូល ​ក្នុងមហាវិទ្យាល័យ សាលាជាន់ខ្ពស់ផ្សេងៗ នាឆ្នាំ ២០១៤​​។ ប្រធានរដ្ឋ លោក ​Truong Tan Sang បានចាត់ទុកថា៖ ប្រទេសជាតិ​កំពុង​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លាក្តី ប៉ុន្តែ​នៅមានតំបន់ជាច្រើននិងជាពិសេសគឺតំបន់ព្រៃភ្នំជួបប្រទះការ​លំ​បាក​​ជាច្រើន។ ប្រធានរដ្ឋមានគោលបំណងថា៖ ទន្ទឹមនឹងការយកចិត្តទុកដាក់​វិនិយោគ​របស់​រដ្ឋ គឺជួរសិស្សានុសិស្ស ជាជនជាតិភាគតិចនេះក៏ជាប្រភពធនធានមនុស្សសំខាន់ ដើម្បី​រួម​ចំណែក​កសាង​ស្រុកកំណើតដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ