07/09/2017 11:31 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស

 ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស 

នារសៀលថ្ងៃទី៦ខែកញ្ញា នៅទីក្រុង​ហាណូយ ប្រធានរដ្ឋវៀ​តណាម លោក Tran Dai Quang បានមានជំនួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹក​នាំក្រសួង​ការពារ​ប្រទេស ​ស្ដីអំពីការ​អនុវត្ត​ភារកិច្ច​យោធា​ ការពារ​ប្រទេស ​ក្នុង​រយៈពេល​កន្លង​ទៅ និង​បញ្ជាណែនាំអនុវត្ត​ភារកិច្ចនាពេល​ខាង​មុខ។ នៅទីនេះ ប្រធានរដ្ឋ​ លោក Tran Dai Quang បានលើក​សរសើរសមិទ្ធផល​ដែលក្រសួង​ការពារ​ប្រទេស​ទទួល​បាន​ ក្នុង​រយៈពេល​កន្លង​ទៅ ។ ស្ដីអំពី​ភារកិច្ច​នាពេល​ខាង​មុខ​នេះ ​លោក Tran Dai Quang បានស្នើអោ​យក្រសួង​ការពារ​ប្រទេស ​ត្រូវបញ្ជា​ណែនាំ ​អនុវត្ត​ប្រកប​ដោយជោគ​ជ័យរាល់​ភារកិច្ច ដែលបានបក្ស រដ្ឋ និង​ប្រជាជនប្រគល់ជូន៕
 

តា​ម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ