22/10/2015 09:39 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai


ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai

នាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ​២០១៥ នៅក្នុងជំនួប​សន្ទនាជាមួយគណៈប្រតិភូ សមាគម​មិត្តភាពជ​ប៉ុន-វៀតណាម តំបន់​ Kansai ជប៉ុន ដឹកនាំដោយ លោកTeichi Nishimura​ ប្រធាន​សមាគម ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​នោះ​ ប្រធានរដ្ឋ​លោក Truong Tan Sang បានសង្កត់​ធ្ងន់​ថា៖ ជប៉ុន​ជាវិនិយោគិន​មួយ ក្នុង​ចំណោម​វិនិយោគិន​​ជួរ​មុខ​នៅវៀតណាម ដែលក្នុងនោះមានតំបន់ Kansai ផងដោយមានបរិមាណ​អាជីវករ​វិនិយោគ​ច្រើន​បំផុត​នៅវៀត​ណាម។ ប្រ​ធានរដ្ឋថ្លែងអំណរគុណចំពោះ​សមាគមមិត្តភាព​ជប៉ុន-វៀតណាម តំបន់  Kansai ដែលបានក្លាយទៅជាស្ពានត​ភ្ជាប់​ទំនាក់​ទមនង​មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រជា​ជន​ នៃ​ប្រ​ទេស​ទាំង​ពីរ។​

រីឯ ប្រធានសមាគមមិត្តភាពជប៉ុន-វៀត​ណាម តំបន់  Kansai លោក Teichi Nishimura បានអះអាងថា​៖ នឹង​ធ្វើ​អស់​ពីកម្លាំង​កាយចិត្ត​រប​ស់ខ្លួន ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការប្រជាជន ដែលក្នុងនោះមានតំបន់ Kansai ជាមួយ​តំបន់​ផ្សេងៗ​នៅវៀតណាម។ បណ្ដាសមាជិកគណៈ​ប្រតិភូ​ ក៏បានវាយតំលៃខ្ពស់ដែរចំពោះ​បរិយាកាស​វិនិយោគ​ អាជីវកម្ម​នៅវៀតណាម និងជូនដំណឹងថា៖ នាពេកខាងមុខនេះ​នឹងបន្ត​អំពាវនា​វវិនិយោគ បើក​ទូលាយ​សកម្មភាព​អាជីវកម្ម​នៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ