10/05/2015 16:35 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មានរុស្ស៊ី

ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចូលរួមពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី៧០នៃទិវា​ជ័យ​ជំនះ​ក្នុង​សង្គ្រាមការពារជាតិ ថ្ងៃទី៩ ខែឧសភាឆ្នាំ ១៩៤៥-ថ្ងៃទី៩ ឧសភា ឆ្នាំ ២០១៥ ប្រធាន​រដ្ឋវៀត​ណាម​លោក​Truong​ Tan Sang បានឆ្លើយសម្ភាសន៍ជាមួយបណ្ដាទីភ្នាក់ងារសារព័ត៍មានជួរមុខរបស់​រុស្ស៊ីស្ដីពី​អត្ថន័យ​នៃ​ទិវា​ជ័យ​ជំនះ និងអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិង​រុស្ស៊ីផងដែរ។ ប្រធានរដ្ឋ Truong Tan Sang បាន​អះ​អាង​​ថា៖ ប្រជាជននៅលើ​ទូទាំង​ពិភពលោក ដែលក្នុងនោះមានប្រជាជនវៀតណាម ចងចាំជានិច្ច និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះការខំប្រឹងប្រែង និងពលីកម្មរបស់យុទ្ធជននៃ​កងទ័ពក្រហមនិងប្រជាជន​សហភាព​សូវៀត​ក្នុងការសង្គ្រាម វាយប្រហារទៅលើលិទ្ធិហ្វាស៊ីស។​ ជ័យជំនះទៅលើលិទ្ធិ​ហ្វា​ស៊ីស​លិទ្ធិជ្រុល​និយម​បាន​បើក​ចេញទំព័រថ្មី ​ជាការលើកទឹកចិត្តដ៏ធំធេង ចំពោះការតស៊ូប្រឆាំង ដណ្ដើមឯករាជ្យ របស់​ប្រជាជាតិ​នានា​នៅ​ទ្វីប​អាស៊ី- អាហ្វ្រីក -អាមេរិកឡាទីន ដែលក្នុងនោះ​មានប្រជាជនវៀតណាម។ 

 

ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី ប្រធានរដ្ឋ លោក Truong Tan Sang បានអះអាងថា៖ វៀត​ណាម​និង​រុស្ស៊ី​ បានមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា ​លើគ្រប់វិស័យ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ អំពីសេដ្ឋកិច្ច-ពាណិជ្ច​កម្ម​ រុស្ស៊ី​ជា​​និច្ចកាល​ជាដៃគូពាណិជ្ជកម្មប្រពៃណី និងសំខាន់ជួរមុខរបស់វៀតណាម ដោយ​មានសមិទ្ធផលសហ​ប្រតិបត្តិការ​នាបច្ចុប្បន្ន ប្រធានរដ្ឋជឿជាក់ថា៖ ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម​និង​រុស្ស៊ី​ នឹងបន្តអភិវឌ្ឍន៍​ល្អប្រសើរតទៅទៀត៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

 


បណ្តាព័ត៌មានបានផ្សាយ