09/05/2015 15:06 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍កាណាល់ទូរទស្សន៍ប្រទេសរុស្ស៊ី

នាម៉ោង១និង៤៥នាទីតាមម៉ោងតំបន់ ថ្ងៃទី៨​ ខែឧសភា ឆ្នាំ ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅកាន់រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ចូលរួម​ពិ​ធីរំលឹកខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ តាម​សេចក្ដី​អញ្ជើញ​របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ 

ក្នុងឱកាសនេះ លោក Truong Tan Sang បានទទួលសេចក្ដីអញ្ជើញឆ្លើយសម្ភាសន៍ជាមួយកាណាល់​ទូរទស្សន៍​​ប្រទេសរុស្ស៊ីអំពីអត្ថន័យនៃជ័យជំនះក៏ ដូចជាទំនាក់ទំនងរវាងវៀតណាមនិង​រុស្ស៊ី​។ ​លោក​បាន​លើក​ច្បាស់ថា ជ័យជំនេះ លើហ្វាស៊ីសរបស់ប្រជាជនសហភាពសូវៀតនិងប្រទេសជាសម្ព័ន្ធ​មិត្ត​នានា​បាន​បង្ក​លក្ខណៈងាយស្រួលសំរាប់ការតស៊ូរបស់ប្រជាជនវៀតណាម។ប្រជាជនវៀតណាមចាប់ យកឱកាស​យុទ្ធ​សាស្ត្រ​​ ដំណើរការការវាយប្រហារបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ប្រកប​ដោយ​ជោគជ័យ​។​ ជ័យ​ជំនះ​នៃ​បដិវត្តន៍​រំដោះ​ប្រជាជាតិរបស់ប្រជាជននិងការចាប់បដិសន្ធិរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនាថ្ងៃទី២ កញ្ញាឆ្នាំ១៩៤៥ គឺជាការរួមវិភាគទានដ៏សំខាន់របស់ប្រជាជនវៀតណាមចូលក្នុងការ​តស៊ូរួមរបស់ប្រជាជន​ពិភព​​លោក​ដើម្បីសន្តិភាព ឯករាជ្យប្រជាជាតិ ប្រជាធិបតេយ្យនិងភាពជឿនលឿនក្នុងសង្គម។ លោកប្រធាន​រដ្ឋ​ Truong Tan Sang ក៏បានលើកច្បាស់ថា នាថ្ងៃទី៣០ មករា ឆ្នាំ ១៩៥០ សហភាពសូវៀតបានទទួលស្គាល់
និង​បង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។ថ្ងៃនេះ​បានចូល​ក្នុង​ប្រវត្តិ​សស្ត្រ ទំនាក់ទំនងវៀតណាម-រុស្ស៊ីដូចជារបត់សំខាន់សំរាប់ការកសាងគ្រិះស្ថានសំរាប់ចំណង មិត្ត​ភាព​​ដ៏រឹងមាំរវាងប្រជាជាតិទាំង២និងទំនាក់ទំនងសហប្រតិបតិ្តការទូលំទូ លាយនិងលើគ្រប់វិស័យរវាង​ប្រទេស​ទាំង២។ លោកជឿជាក់ថា ដោយមានការ ប្ដេជ្ញា ការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិង​ប្រជាជន​នៃប្រទេស​ទាំង ២ ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីនឹងកាន់តែអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា ពី១ថ្ងៃទៅ១ថ្ងៃឆ្លើយតបទៅនឹងផលប្រយោជន៍និងបំណងប្រាថ្នារបស់ប្រជាជាតិ ទាំង ២ ដើម្បី​សន្តិភាព​ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍នៅតំបន់ និងលើពិភពលោក។


ក្នុងរយៈពេលស្នាក់នៅរុស្ស៊ី លោក Truong Tan Sang គ្រោងនឹងអញ្ជើញចូលរួម ពិធីព្យុហយា​ត្រាក្នុងឱកាស​រំលឹក​ខួបអនុស្សាវរីយ៍៧០ឆ្នាំនៃជ័យជំនះក្នុងសង្គ្រាម ការពារមាតុប្រទេសដ៏មហិមារ​នៅទីលាន​ក្រហមនា​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ ២០១៥។បន្ទាប់នោះ លោកនឹងមានសកម្មភាពជួបសន្ទនាជាមួយ​បណ្ដា​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​និង​ប្រមុខដឹកនាំប្រទេសផ្សេងៗ ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចសង្គម សាជីវកម្មរុស្ស៊ី-វៀតណាម និងដាក់​តម្រង​ផ្កា ដាំដើមឈើអនុស្សាវរីយ៍នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញផងដែរ៕
  

 
តាម ​VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ