28/09/2015 09:39 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីរូបសណ្ឋានអភិវឌ្ឍន៍ជនបទថ្មី​និង​សហគមន៍​និរន្តភាព


ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីរូបសណ្ឋានអភិវឌ្ឍន៍ជនបទថ្មីនិងសហគមន៍និរន្តភាព (Image: VNA)

ក្នុងក្រប​ខ័ណ្ឌសន្និសីទ​កំពូល អ.ប.ស. អនុម័ត លើរបៀបវារៈឆ្នាំ​២០៣០ ស្តីពីការអភិវឌ្ឍន៍​និរន្តភាព នា​រសៀល​ថ្ងៃ​ទី​​​២៦ខែកញ្ញាឆ្នាំ២០១៥ តាម​ម៉ោង​ក្រុង​ New York (អាមេរិក) សន្និសីទ​ជាន់​ខ្ពស់​អំពី​រូប​សណ្ឋាន​អភិវឌ្ឍន៍​ជន​បទ​ថ្មី​ និង​សហគមន៍និរន្តភាព ដែលត្រូវ​បានកម្មវិធី​អភិវឌ្ឍន៍​របស់ អ.ស.ប. អង្គការ (UNDP)​អង្គការ​សហ​ប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD)​ រួម​ជាមួយ​កូរ៉េខាងត្បូង​បានរៀប​ចំឡើង។ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បានមាន​បទសន្ទរក​ថាខំាន់​នៅសន្និសីទ​នេះ។ លោក Truong Tan Sang បាន​ចាត់​ទុក​ថា៖​ របៀបវារៈឆ្នាំ​២០៣០ បានសម្តែង​នូវបំណង​ប្រាថ្នា អំពីពិភពលោកគ្មានភាព​ក្រីក្រ​មួយ។ ទន្ទឹមនឹង​​នោះ ប្រធាន​រដ្ឋ Truong Tan Sang បានលើកច្បាស់នូវ​បទពិសោធន៍​កសាង​ជនបទ​ថ្មី​របស់​វៀត​ណាម ​ក្នុង​នោះ​សារៈ​សំខាន់​បំផុត​គឺកិច្ច​សន្យា​នយោបាយយ៉ាង​ខ្លាំងក្លា និងការចូលរួម​សកម្មរ​បស់សង្គម​ទាំង​មូល​រួម ជាមួយ​ការ​បណ្តុះ​បណ្ដាល​ អំពីជនបទថ្មីជូន​កម្មាភិបាល នៅគ្រប់ជាន់ថ្នាក់។​អ្នក​ប្រមុខ​រដ្ឋ​វៀត​ណាម ​បាន​សង្កត់​ធ្ងន់​ថែម​ទៀត​ថា៖ កម្ម​វិធីជន​បទថ្មីនៅ​វៀតណាម បាននិងកំពុងបន្តត្រូវ​បានស្រាវ​ជ្រាវ ហើយដកបទពិសោធន៍​ពី​ប្រទេស​​ជាច្រើនផ្សេង​ៗទៀត។

“ជាប្រទេសកសិកម្ម​ដោយ​មាន ៧០% នៃប្រជាពល​រដ្ឋរស់​នៅនៅជន​បទ​ ដោយហេតុនេះ ការ​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ​និរន្តភាព ដើរ​តួនាទី​ដ៏​សែន​សំខាន់ ចំពោះការ​អភិវឌ្ឍន៍​រួមនៅវៀត​ណាម។ ពីឆ្នាំ​២០១០​មក វៀត​ណាម​បាន​អនុវត្ត​កម្មវិធី​ជាតិ​ ស្តីពីការកសាង​ជន​បទ​ថ្មី ដោយមានគោលដៅជាក់ស្តែង​ចំនួន​១៩ សំដៅ​ជំរុញ​ការ​អភិវឌ្ឍន៍​ជនបទ​កែ​លំអរជីវ​ភាព​រស់នៅ ហើយលើ​កំពស់​ចំណូល របស់ប្រជា​កសិករ។ ជន​បទ​វៀត​ណាម​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា៖ ផ្លូវ​គមនាគម​ន៍នៅជន​បទ​ចំនួន៧ សែន​​គីឡូម៉ែ​ត្រ ថ្នាក់​រៀបនិង​អគារ​វប្បធម៌​គិលានុដ្ឋាន​ចំនួន​២ ម៉ឺន​ខ្នង់​ត្រូវបានជួស​ជុល​ឬកសាងថ្មី​ និង​រូបសណ្ឋានផលិតកម្ម​ចំនួន​១៩ ពាន់​ដែល​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ។ អាស្រ័យ​ដោយនោះ ជនប​ទវៀតណាម បានផ្លាស់ប្តូរយ៉ាងខ្លាំងជា​ពិសេស​គឹហេដ្ឋា​រចនា​សម្ព័ន្ធ និងចំណូល។” ដោយមានប​ទពិសោធន៍​ជាក់ស្តែង​សមិទ្ធិផល ​ដ៏ធំធេង​ខាងកាត់​បន្ថយភាព​ក្រីក្រ​និង​ការ​អភិវឌ្ឍន៍​ជនបទ​របស់វៀត​ណាម បានជាបទសន្ទរកថារបស់​ប្រ​ធាន​រដ្ឋ លោក Truong Tan Sang ត្រូវ​បាន​អង្គ​សន្និសីទ​វាយ​តំលៃ​យ៉ាង​ខ្ពស់។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ