27/09/2015 09:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមចូលរួមការជួបសន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិក


ប្រធានរដ្ឋវៀតណាមចូលរួមការជួបសន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិក

ក្នុងដំណើរ​ទស្សនកិច្ចចូលរួម​សន្និសីទកំ​ពូលអ.ស.ប នា​រសៀលថ្ងៃ​ទី២៥​ខែកញ្ញាឆ្នាំ២០១៥ ប្រធាន​រដ្ឋ​វៀត​ណាម​ លោក Truong Tan Sang រួមជាមួយ​គណៈ​ប្រតិ​ភូជាន់ខ្ពស់​វៀតណាម បានអញ្ជើញ ចូល​រួម​ជំនួប​សន្ទនា​អង្គភាព​អាជីវកម្ម រវាង​វៀតណាម ជាមួយអាមេរិក ស្តីពីឥទ្ធិពលនៃ​កិច្ចព្រម​ព្រៀង​ដៃគូ អន្តរប៉ាស៊ីហ្វិក​(TPP)​ ចំពោះ​វៀតណាម និងទំនាក់ទំនងពាណិជ្ជកម្ម​វៀតណាម​-អាមេរិក។ ថ្លែងមតិ​នៅទី​នេះ លោក Truong Tan Sang បានអះ​អាង​ថា៖

“កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កំពុង​ជាបញ្ហា​ស្នូល ជាគ្រឹះ​ស្ថាន​និង​ជាកម្លាំង​ចលករ​សម្រាប់​អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី។ នាបច្ចុប្បន្ន អាមេរិក​ជាដៃគូមួយ​ក្មុង​ចំណោម​ដៃគូពាណិជ្ជកម្ម​ជួរ​មុខ​របស់​វៀតណាម។ នារយៈពេល​២០ឆ្នាំកន្លង​ទៅ ពាណិជ្ជកម្មទ្វេភាគី បានកើន​ជិត៩០​ដង ពី៤រយលាន​ដុល្លារ​ក្នុង​ឆ្នាំ១៩៩៥ ឡើង៣៦,៣ពាន់លានដុល្លារក្នុង​ឆ្នាំ២០១៤។ ទទួល​បានសមិទ្ធិ​ទាំង​អស់​នេះ គឺដោយ​សារ​ការ​រួមចំណែក​ របស់សហគមន៍អង្គ​ភាពអាជីវកម្ម នៃប្រទេសទាំងពីរ”។

នៅទី​នេះ លោក​ប្រធានរដ្ឋបាន​សង្កត់ធ្ងន់ថា វៀតណាមនឹងអនុវត្តយ៉ាង​ខ្លាំងក្លារាល់​វិធាន​ការ ដើម្បី​វៀត​ណាម​នៅតែ​​ជាទីមក​ដល់ ​គួរឲ្យទាក់​ទាញ​សម្រាប់​បណ្តា​អង្គភាព​អាជីវកម្ម ព្រមទាំងមានបំណងថា រដ្ឋាភិបាល​អាមេរិក​ពុំ​អនុវត្តរ​បងរារាំង​ពាណិជ្ជកម្ម ចំពោះទំនិញវៀតណាម និង​ជម្រុញ​ឲ្យបញ្ចប់​យ៉ាង ឆាប់ៗ​កិច្ច​ព្រម​ព្រៀង​ដៃ​គូសេដ្ឋកិច្ច​យុទ្ធសាស្ត្រ​អន្តរប៉ាស៊ីហ្វិក​(TPP)ទៀតផង ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ