26/11/2015 12:40 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់


ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈប្រតិភូ​ជាន់ខ្ពស់វៀតណាម  បានមកដល់ព្រលានយន្តហោះ Berlin Tegel នាយប់​ថ្ងៃទី​២៤ខែវិច្ឆិកាឆ្នាំ២០១៥ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាល្លឺម៉ង់ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអាល្លឺម៉ង់ លោក Joachim Gauck ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦​វិច្ឆិកា។ បន្ទាប់ពីពេលមកដល់ទីក្រុងបែឡាំង ប្រធានរដ្ឋ លោក Truong Tan Sang បានមានជំនួបចរចារជាមួយបណ្ដាមិត្តអាល្លឺម៉ង់។ នៅទីនេះ ​ប្រធានរដ្ឋបាន​ចាត់​ទុក​​ថា៖ ទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើ​គ្រប់​វិស័យ​។ ទំនាក់ទំនងនយោបាយ-ការទូត ត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ​ដោយមានទំនុកទុកចិត្តកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរបានមានជំហានអភិវឌ្ឍន៍លោតផ្លោះ និងក្លាយទៅជាសរសរស្នូលក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ប្រធានរដ្ឋ លោក Truong Tan Sang បានអះ​អាងថា៖ មានលទ្ធផលសហប្រិតបត្តិការនេះ គឺដោយមានគ្រឹះដ្ឋានសំខាន់នៃចំណងមិត្តភាព វៀតណាម-អាល្លឺម៉ង់ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច៖
       
“យើងខ្ញុំអះអាងជានិច្ចថា៖ ប្រទេសអាល្លឺម៉ង់នាសព្វថ្ងៃ ជាដៃគូមួយក្នុង​ចំណោមដៃគូដ៏សែសណសំខាន់ របស់យើងខ្ញុំនៅទ្វីបអឺរ៉ុប។ ដោយមានប្រពៃណីទំនាក់ទំនងដ៏ល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការនាសព្វថ្ងៃ ប្រទេសទាំងពីរបានសម្រេចចិត្តឈានទៅដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ យើងខ្ញុំមានគោលបំណងថា៖បណ្ដាមិត្តបន្តពូនជ្រុះអោយទំនាក់ទំនងនេះ ដើម្បីប្រទេសទាំងពីរវៀតណាមនិងអាល្លឺម៉ង់ កាន់តែអភិវឌ្ឍន៍ សម្បូររុងរឿង។” ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏មាន​ជំនួបសន្ទនាជាមួយសហគមន៍ជនវៀតណាម និងនិស្សិតវៀតណាមនៅអាល្លឺម៉ង់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ