30/09/2015 09:37 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា


ប្រធានរដ្ឋ TRuong Tan Sang ឆកលើយសំភាសន៍ពេលអញ្ជើញមកដល់
គុយបា (រូបថតៈ TRuong Son)

នាព្រឹកថ្ងៃទី២៩ខែ​កញ្ញាឆ្នាំ២០១៥ តាម​ម៉ោង​ហាណូយ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang រួមទាំង​គណៈ​ប្រតិភូជាន់​ខ្ពស់​វៀតណា​ម បានចាកចេញពីក្រុង​ញូវ​យ៉ក់​របស់​អាមេរិក បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ចូល​រួម​សន្និសីទកំពូល​អ.ស.ប ស្តីពីរបៀបវារៈដល់ឆ្នាំ២០៣០ អញ្ជើញ​ទៅ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅប្រ​ទេស​គុយ​បា តាម​សេចក្តីអញ្ជើញ​របស់ប្រធាន​ក្រុមប្រឹក្សារ​ដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Raul Castro។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន ​នៃទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម ស្តីពី ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​គុយបា របស់លោកប្រធានរដ្ឋ Truong Tan Sang លោក Duong Minh ឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​គុយ​បា បានអះអាង​ថា​គោលដៅនៃ​ដំណើរ​ទស្សន​កិច្ចនេះ គឺបន្តពង្រឹងនិងពង្រីកទំនាក់ទំនងពិសេស​រវាង​វៀត​ណាម ជាមួយគុយបា។ ដំណើរទស្សនកិច្ចនេះ នឹងលើកកំពស់ទំនាក់​ទំនង​នយោបាយ​ទ្វេភាគី ព្រម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​ជម្រុញទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូត Duong Minh ជឿ​ជាក់​ថា​ ដំណើរទស្សន​កិច្ចនេះ​របស់​លោក​ប្រធាន​រដ្ឋ នឹងទទួលបានជោគជ័យ បង្កើតបុព្វបទដ៏រឹងមាំមួយ​សម្រាប់​ប្រទេស​ទាំង​ពីរ​ បន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងមនោសញ្ចេតនា ពីសេស​ដែល​ប្រទេស​ទាំង​ពីរ​មាន​ស្រាប់​ក្នុង​រយៈ​ពេល​៥៥​ឆ្នាំកន្លង​ទៅ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ