11/11/2017 09:24 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Xi Jinping៖ ចិននិងអាមេរិកគប្បីជាដៃគូ មិនមេនជាគូប្រជែងឡើយ

នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសនេះនិងអាមេរិកចាំបាច់ត្រូជាដៃគូ មិនមេនជាគូប្រជែងទេ ហើយប្រទេសទាំង ២ អាចរួមគ្នានាំមកនូវប្រការល្អប្រសើរសំរាប់គ្នានិងពិភពលោកទាំងមូល។

 ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump
នៅទីក្រុងប៉េកាំង (រូបថត៖ Xinhua/TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីលៀងសាយភោជជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសាលប្រជុំប្រជាជនរដ្ឋធានីប៉េកាំងនោះ ប្រធានរដ្ឋលោក Xi Jinping សង្កត់ធ្ងន់ថា លោកជឿជាក់ថា ការសាកល្បងក្នុងទំនាក់ទំនងទ្វេភាគីគឺមានកំហិត ប៉ុន្តែសក្ដានុពលគឺគ្មានកំហិតទេ ព្រមទាំងឲ្យដឹងថា ប្រធានាធិបតីលោក Trump បានយល់ស្របជាមួយទស្សនៈនេះ។

រីឯខ្លួនវិញ ប្រធានាធិបតីលោក Donald Trump សំដែងជំនឿជាក់ថា កិច្ចសហប្រតិបតិ្តការរវាងអាមេរិកនិងចិននឹង​នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង ២ ក៏ដូចជាសន្តិភាព ភាពសម្បូររុងរឿងនិងសន្តិសុខសំរាប់ពិភព​លោក​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ