26/12/2015 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញ​ចូលរួម​សន្និ​សីទ​អនុវត្ត​ភាកិច្ច​ការ​ងារ​អយ្យ​ការ​ឆ្នាំ​២០១៦​


ប្រធានរដ្ឋ Truong Tan Sang ថតរូបជាមួយតំណាងចូលរួមក្នុងសន្និសីទ(រូបថតៈ qdnd)

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) អយ្យការប្រជាជនកំពូល បាន​រៀប​ចំ​សន្និសីទបូកសរុបការងារឆ្នាំ២០១៥ និង អនុវត្តការ​ងារអយ្យការឆ្នាំ២០១៦។ នៅទីនេះ លោក Truong Tan Sang បាន អះអាងថា លទ្ធផលដែលផ្នែកអយ្យការទទួលបាន គឺរួមចំណែកយ៉ាង​សកម្មចូល ក្នុងការ​កែលំ​អ​ប្រព័ន្ធច្បាប់ ឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម ប្រទេសជាតិ និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនូវភារកិច្ចកែលំអយុត្តិធម៌។ លោកប្រធានរដ្ឋបាន​ស្នើ​ផ្នែក អយ្យការប្រជាជន គប្បី​លើក​កំពស់​ការទទួល​ខុស ត្រូវ​និងគុណភាព​ប្រតិបត្តិសិទ្ធិរដ្ឋអាជ្ញានិងគ្រប់គ្រងសកម្មភាពយុត្តិធម៌ តាម សេចក្តី​កំណត់​របស់​រដ្ឋធម្មនុញ្ញនិងច្បាប់។ លោកTruong Tan Sang មានប្រសាសន៍ថា៖

“ផ្នែក អយ្យការប្រជាជន ត្រូវមានភារកិច្ចបង្កើននិងលើកកំពស់នូវប្រសិទ្ធិ ភាពក្នុងការតស៊ូប្រឆាំងបទល្មើស ជាពិសេស​គឺប្រភេទឧក្រិដ្ឋជនដែលកំពុងមាន និន្នាការកើនឡើងជាពិសេស ឧក្រិដ្ឋកម្មពុករលួយ។ ទន្ទឹមជាមួយគ្នានោះ តាម រយៈការប្រតិបត្តិសិទ្ធិរដ្ឋអាជ្ញានិងការគ្រប់គ្រងសកម្មភាពយុត្តិធម៌ ផ្នែក អយ្យ​កការ​ប្រជាជន​ត្រូវធ្វើសេនាធិការ ដាក់សំណើរទៅជូនបក្ស រដ្ឋនូវដំណោះ ស្រាយលើកកំពស់គុណភាព ប្រសិទ្ធិភាពនៃ​កិច្ចការតស៊ូប្រឆាំងបទល្មើស”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ