ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញចូលរួមនិងបញ្ជាណែនាំនៅសន្និសីទនគរបាលទូទាំងប្រទេស

ប្រធានរដ្ឋថ្លែងមតិក្នុងពិធី (រូបថតៈ cand)
សន្និសីទនគបាលទូទាំងប្រទេសលើកទី៧១បានប្រារព្ធឡើងនាព្រឹក ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហាណូយ។ ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំខាងមុខ ស្ថានភាពពិភពលោក តំបន់និងក្នុងប្រទេសបានជះឥទ្ធិពលផ្ទាល់ទៅលើបុព្វហេតុ កសាងនិងការពារមាតុប្រទេស។ តាមនោះ គោលដៅដែលបានដាក់ចេញសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពប្រជាជនទាំងមូល គឺត្រូវការពារឹងមាំឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពដែនដីមាតុប្រទេស។ លោកប្រធានរដ្ឋក៏បានស្នើឲ្យកម្លាំងនគបាល ត្រូវម្ចាស់ការក្តាប់ជាប់និងវាយតម្លៃត្រឹមត្រូវ ស្ថានភាព ធ្វើសេនាធិការសម្រាប់បក្ស រដ្ឋចេញផ្សាយបន្ទាន់នូវការផ្តួចផ្តើមគំនិត គោលនយោបាយការពារផលប្រយោជន៍សន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់និង សុវត្ថិភាពសង្គម។ ប្រធានរដ្ឋលោក Truong Tan Sang បានក្រើនរំលឹកឲ្យកង កម្លាំងនគបាល ត្រូវមានការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធិភាពចំពោះ ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មសេដ្ឋកិច្ចនិងអំពើពុករលួយ។ រួមជាមួយគ្នានោះ បន្តអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវគោលមាគ៌ាកិច្ចការបរទេស របស់បក្ស រដ្ឋលើវិស័យសន្តិសុខសណ្តាប់ធ្នាប់ បើកទូលាយទំនាក់ទំនងកិច្ចការ បរទេសនិងកិច្ចសហប្រតិបត្តិការក្នុងការតស៊ូប្រឆាំងបទល្មើស ការពារផលប្រយោជន៍ សន្តិសុខជាតិ ធានាសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម